ភ្នំពេញ ៖ កម្លាំងនគរបាលអន្ដោប្រវេសន៍បានត្រួតពិនិត្យឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមជាង១០នាក់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ។
ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ លោកឧត្តមសេនីយ៍ ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយពីមានការស្រាវជ្រាវមួយរយៈរួចមក កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងអយ្យការសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិតណាម ១២នាក់ ក្នុងនោះមានស្រី៤នាក់ ។
លោកអ៊ុក ហៃសីឡា បានបញ្ជាក់ទៀតថា ជនជាតិវៀតណាមទាំងនេះ បានលួចឆ្លងដែន មកស្នាក់នៅ និងប្រកបរបររកស៊ីខុសច្បាប់គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយពួកគេក៏ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរនិងត្រៀមបណ្តេញចេញទៅស្រុកកំណើតវិញ ៕ ហេង សូរិយា