ភ្នំពេញ៖ នារីវ័យ២០ឆ្នាំម្នាក់ខណៈកំពុងជិះម៉ូតូឆ្លងកាត់មុខក្លឹបកម្សាន្តមួយកន្លែងត្រូវយុវជនមួយក្រុមដើរចេញពីក្លឹបទាំងស្រវឹងបានលើកដៃច្រងេងច្រងាងពេញផ្លូវធ្វើឲ្យ ប៉ះដៃចង្កូតម៉ូតូរបស់នាងដួលរយះក្បាលជង្គង់ខាងឆ្វេងហូរឈាមកក្លាក់ ។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០០និង១០រំលងអធ្រាត្រឈាន ចូលថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ចំណុចមុខក្លឹបកម្សាន្តមួយកន្លែងស្ថិតតាមប ណ្តោយផ្លូវ១០៣សង្កាត់ ផ្សារដើមថ្កូវខណ្ឌចំការមន។នារីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ សុគន្ធអាយុ20ឆ្នាំ មិនមិនដឹងមានទីលំនៅឯណា ឬ មានមុខរបរអ្វីនោះទេព្រោះនាងមិននិយាយប្រាប់ឲ្យគេឯងដឹង ក្រៅពីសម្រក់ទឹកភ្នែកឈឺក្បាលជង្គង់នោះឡើយ ។ នាងជិះម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BE 8583ធ្វើដំណើរតាមបណ្តោយផ្លូវ48 4តែម្នាក់ឯងក្នុងទិសកើតទៅលិច។លុះមកដលផ្លូវ103 ស្រាប់តែមានយុវជនមួយក្រុមមានគ្នា4 នាក់ចេញពីក្លឹបខាងលើក្នុងស្ថាន ភាពស្រវឹងនាំគ្នាដើរពេញផ្លូវហើយលើកដៃច្រងេញច្រងាងស្របពេលនោះនារីរងគ្រោះជិះម៉ូតូមកដល់ ទាក់ដៃចង្កូតម៉ូតូនឹងយុវជនទាំងអស់នោះបណ្តាលឲ្យដួលអូសទៅនឹងថ្នល់ដាច់ក្បាលជង្គង់ខាងឆ្វេងហូរឈាមក្កលាក់។បន្ទាប់មកទើបគេឃើញសមត្ថកិច្ចដែលកំពុងល្បាតក្បែរនោះទៅជួយអន្តរាគមន៍ដោយឃាត់ខ្លួនក្រុមយុវជន៤នាក់នេះដោះស្រាយសំណងដល់នាង ខណៈ នារីរងគ្រោះបានទាមទារសំណងពីអ្នកបង្កចំនួន200$ ប៉ុន្តែខាងភាគីបង្កសុំសងតែ40$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ប្រាថ្នា







