នារីវ័យក្មេងជិះម៉ូតូទាក់ដៃក្មេងស្ទាវចេញពីក្លឹបដាច់រយះក្បាលជង្គង់ឈាមហូរកក្លាក់

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យ២០ឆ្នាំម្នាក់ខណៈកំពុងជិះម៉ូតូឆ្លងកាត់មុខក្លឹបកម្សាន្តមួយកន្លែងត្រូវយុវជន​មួយក្រុមដើរចេញពីក្លឹបទាំងស្រវឹងបានលើកដៃច្រងេងច្រងាងពេញផ្លូវធ្វើឲ្យ ប៉ះ​​ដៃចង្កូតម៉ូតូ​របស់នាងដួ​លរយះក្បាលជង្គង់ខាងឆ្វេងហូរឈាមកក្លាក់ ។ហេតុការណ៍នេះកើតឡើង ​កាលពីវេលាម៉ោង០០និង១០រំលងអធ្រាត្រឈាន​ ចូល​ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ចំណុចមុខក្លឹបកម្សាន្តមួយក​ន្លែងស្ថិត​​តា​មប​ ណ្តោយផ្លូវ១០៣​សង្កាត់ ផ្សារដើម​ថ្កូវ​ខណ្ឌ​ចំ​​កា​រ​មន។នារីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ សុគន្ធអាយុ20ឆ្នាំ ​មិនមិនដឹងមានទីលំនៅឯណា ឬ មានមុខរបរអ្វីនោះទេព្រោះនាងមិននិយាយប្រាប់ឲ្យគេឯងដឹង ក្រៅពីសម្រក់ទឹកភ្នែកឈឺ​ក្បាលជង្គង់នោះឡើយ ។ នាងជិះម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​1BE​ 8583​​​ធ្វើដំណើរ​តា​ម​​បណ្តោយផ្លូវ48​ 4តែម្នាក់ឯងក្នុងទិសកើតទៅលិច។លុះមកដលផ្លូវ103 ស្រាប់តែមានយុវជនមួយក្រុមមានគ្នា4 នាក់ចេញពីក្លឹបខាងលើក្នុងស្ថាន​ ភាពស្រវឹងនាំគ្នាដើរពេញផ្លូវហើយលើកដៃច្រងេញច្រងាងស្របពេលនោះនារីរងគ្រោះជិះម៉ូតូមកដល់ ​ទាក់ដៃចង្កូតម៉ូតូនឹងយុវជនទាំងអស់នោះបណ្តាលឲ្យដួលអូសទៅនឹង​ថ្នល់ដាច់ក្បាលជង្គង់​ខាង​ឆ្វេ​ងហូរឈាមក្កលាក់។បន្ទាប់មកទើបគេឃើញ​សមត្ថកិច្ចដែលកំពុងល្បាតក្បែរនោះទៅជួយអន្តរាគមន៍ដោយឃាត់ខ្លួនក្រុមយុវជន៤នាក់នេះដោះស្រាយសំណងដល់នាង ខណៈ នារីរងគ្រោះបានទាមទារសំណងពីអ្នក​ប​ង្ក​ចំ​នួ​ន​200$ ប៉ុន្តែខាងភាគី​បង្កសុំសងតែ40$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕​ ប្រាថ្នា 

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print