បន្ទាយមានជ័យ ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៣,៩៦៧ និងម៉ាទឹកកកចំនួន១កញ្ចប់ធំ ត្រូវបាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់យកបានពីក្រុមជន សង្ស័យ៤នាក់ បន្ទាប់ពីកម្លាំងបានស្រាវជ្រាវចាប់ឃាត់ខ្លួន ។
ដកហូតបានវត្ថុតាងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ ច្រកក្នុងថង់ពណ៌ស រុំស្គុតនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៣,៩៦៧ ។
ជនសង្ស័យប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ពីបទជួញដូរគ្រឿងញៀន ។
នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ង៉េង សុជា បានឲ្យដឹង នៅ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ថា កម្លាំងជំនាញបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកម៉ាឡៃ បើកការស្រាវជ្រាវទើបឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះ ។
ក្រោយសួរនាំជនសង្ស័យប្រុសស្រីទាំងនេះ រួមជាមួយវត្ថុតាង នឹងត្រូវបញ្ជូនទៅតុលារដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕