មន្ត្រីនគរបាលម្នាក់ យកឌុយភ្លើងដោតភ្ជាប់ម៉ូទ័របូមទឹក ឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀងះ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈដែលបុរសម្នាក់គេស្គាល់ថា ជាមន្ត្រីនគរបាលប៉ុស្ត៏រដ្ឋបាលឃុំពោធិរាជបានឡើងទៅយកព្រីភ្លើងទៅដោតម៉ូទ័របូមទឹកមិនប្រយ័ត្នបណ្តាលឱ្យឆក់ស្លាប់តែម្តង។
ហេតុការណ៏នេះបានកើតឡើងថ្ងៃសុក្រ៩រោចខែផល្គុនឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ នៅចំណុចក្នុងភូមិអូសំដី ​ឃុំពោធិរាជ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះហែមសារឹមអាយុ៥០ឆ្នាំមុខរបរជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ។
បើតាមក្រុមគ្រួសារបានអោយដឹងថាមុនកើតហេតុប្ដីគាត់បានភ្ញាក់ពីដំណេកដូចសព្វដងខណះឡើងទៅបូមទឹកដាក់អោយពេញពាង្គប៉ុន្តែពេលយកព្រីភ្លើងទៅដោតដាក់ម៉ូទ័របូមទឹកៃដន្យមិនប្រយ័ត្នស្រាប់តែឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះនិងស្រែកហៅអ្នកភូមិជួយធ្វើចលនាដៃជើងប៉ុន្តែអកុសលហួសពេលទៅហើយ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្ដួលនិងសោកសង្រេងបំផុត ៕ ដោយ ៖ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print