ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យការងារដឹកនាំរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង ព្រមទាំងលោកឧត្ដមសេនីយ៍, លោកវរសេនីយ៍ ជាថ្នាក់ដឹកនាំស្ថាប័ន-អង្គភាព ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត៕
...