កូរ៉េខាងជើង មានសង្ឃឹមទទួលបានភ្ញៀវទេសចរណ៍បរទេសកាន់តែច្រើន

ចែករំលែក៖

កូរ៉េខាងជើង ជាប្រទេស​អាថ៌កំបាំងបំផុតនៅលើពិភពលោក​ សូម្បីតែអ្នកទេសចរណ៍​បរទេសក៏មានកំណត់ផង ដែរ។ មិនតែប៉ុណ្ណោះ​អ្នកទេសចរណ៍ពីបណ្តាលប្រទេសលោកខាងលិច ក៏មិនហានទៅកាន់កូរ៉េខាងជើងទេ ដោយខ្លាច​ត្រូវចាប់ខ្លួន ដោយប្រទេសទាំងនោះបានចូលរួម​ដាក់ទណ្ឌកម្មកូរ៉េខាងជើង​។​​ មិនតែប៉ុណ្ណោះរដ្ឋាភិបាលប្រទេសលោកខាងលិច ក៏បានហាមពលរដ្ឋរបស់ខ្លួន​ទៅកាន់កូរ៉េខាងជើង​ផងដែរ​។

ប៉ុន្តែរយៈពេលចុងក្រោយនេះកូរ៉េខាងជើង ក្រោមការដឹកនាំរបស់គីមជុអ៊ុន ​បានផ្លាសប្តូយុទ្ធសាស្ត្រ ផ្តោតសំខាន់ទៅលើការងភិវឌ្ឍន៍សេដ្ឋកិច្ច​  ហើយវិស័យទេសចរណ៍ដើរតួនាទីសំខាន់​ក្នុងគោលដៅអភិវឌ្ឍន៍នោះ។

ពេលថ្មីៗនេះមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍កូរ៉េខាងជើង​បានឲ្យដឹងថា ក្រោយជំនួបពិភាក្សានៅទីក្រុងហាណូយប្រទេសវៀតណាម​ គឺជាឱកាសដ៏ល្អបំផុត ដើម្បីបង្កើន ទីផ្សាទេសចរណ៍​វៀតណាមទៅ កូរ៉េខាងជើង កាន់តែច្រើនឡើង​។

កាលពីថ្ងៃទី​២៨ខែមីនា​ក្រសួងទេសចរណ៍កូរ៉េខាងជើង បានអញ្ជើញអ្នកទេសចរ​វៀតណាម ទស្សនកិច្ច​កូរ៉េខាងជើង ឲ្យបានច្រើន​។  លោក​ Ham Jin ​អគ្គនាយកក្រុមហ៊ុនទេសចរណ៍អន្តរជាតិរបស់កូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃទី​២៨ខែមីនាថា «យើងមានជំនួបកំពូលទទួលបានជោគជ័យ​នៅ ទីក្រុងហាណូយ ហើយនោះជាឱកាស​ល្អបំផុតដើម្បីពង្រីកទីផ្សាទេសចរណ៍កាន់តែប្រសើរឡើងជាមួយវៀតណាម»។

សារព័ត៌មាន​ AFP ​បានផ្សាយថា ជារៀងរាល់ឆ្នាំ មានអ្នកទេសចរណ៍បរទេសទៅកាន់កូរ៉េខាងជើង ប្រមាណ ១សែននាក់​ប៉ុណ្ណោះ  ហើយភាគច្រើនជាអ្នកទេសចរណ៍ជនជាតិចិន​។

នៅពេលនេះកូរ៉េខាងជើង​កំពុងតែ សាងសង់រម្មណីយដ្ឋាន​ឆ្នេរសមុទ្រ​ Wonsan Kalma ​ ដោយតំបន់នេះពីមុនគឺជាទីកន្លែង​សាកល្បង កាំភ្លើងធំ​និងបាញ់មីស៊ីល​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print