បង្ខំចុះចតជាបន្ទាន់!! យន្តហោះដឹកអ្នកដំណើរ១៧០នាក់របស់កាណាដា បើកចំហ្វូងបក្សី

ចែករំលែក៖

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​ Air Canada បានហោះហើរ​ចេញពីទីក្រុង​ Cancouver ​ទៅកាន់ Ottawa ​បានខូចម៉ាស៊ីនមួយក្នុងចំណោមពីរ នៅលើយន្តហោះ ដោយ ហោះបុកចំហ្វូងបក្ស៊ីកំពុងតែ​ហោះ​ហើរ​លើអាកាស​។

ប៉ុន្តែជាភពសំណាង យន្តហោះចុះចតដោយសុវត្ថភាព​។ ហេតុការខាងលើកើតឡើងនៅលើយន្តហោះ​ Airbus A321 ​របស់ក្រុមហ៊ុន Air Canada ​ ដោយមានអ្នកដំណើរ​១៧០នាក់ បានប្រឈមនៅរឿងរ៉ាវដែលមិនអាចបំភ្លេចបានពេលធ្វើដំណើរតាមយន្តហោះ ដោយយន្តហោះបានអាកាសយានដ្ឋាន​អន្តរជាតិ​ Ottawa ដោយជោគជ័យ នាថ្ងៃទី​២៩ខែមីនា ។​

អ្នកដំណើរ​ភ័យស្លន់ស្លោយ៉ាងខ្លាំង ក្នុងពេលយន្តហោះបន្ទាបខ្លួនចុះចត់នៅអាកាសយានដ្ឋាន​ Ottawa ​ក៏ប៉ះចំ​ហ្វូង​សត្វបក្ស៊ីកំពុងតែហោះ ។ នៅពេលនោះ ម៉ាស៊ីនៅស្លាបបានឆាប់ឆេះ ហើយអាកាសយានិកក៏បានផ្តល់សញ្ញាអាសន្ន​ប៉ុន្មាននាទីមុនពេលចុះចត់​។ អ្នកដំណើរនៅលើយន្តហោះ ស្លេកស្លាំង ក្រោយមានហេតុការអាក្រក់កើតឡើង​។ យន្តហោះក៏បានចុះចត់វិញដោយសុវត្ថិភាព  មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ។

បច្ចប្បន្ន​ បក្សីនិង យន្តហោះ គ្មានមនុស្សបើកធុនតូច​ (ឌ្រូន) បានបង្កផលលំបាកឧបស័គយ៉ាងខ្លាំង ដល់ក្រុមហ៊ុនអាកាសចរណ៍ អាចបង្កឲ្យមានគ្រោះថ្នាក់គ្រប់ពេល  ដោយបក្ស៊ីធំៗ ឬ​ឌ្រូន ពេលប៉ះនឹងយន្តហោះ អាំចធ្វើឲ្យគាំម៉ាស៊ីន ឆេះម៉ាស៊ីន ឬ ខូច យន្តហោះ ទៀតផង​។ កន្លងមកថ្មីៗ នៅក្នុងប្រទេស ម៉ិចស៊ីកូ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបាន«បែកក្បាល» យ៉ាងធ្ងន់ ក្រោយប៉ះជាមួយនិង យន្តហោះគ្មានមនុស្សបើក (ឌ្រូន)​ នៅពេលដែលបានបន្ទាបខ្លួន ដើម្បីចុះចត។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា ហេតុការខាងលើ កើតឡើង នៅអាកាសយានដ្ឋានអន្តរជាតិ​ General Abelardo LRodriguez ​ ក្នុងទីក្រុង​ Tijuana ​ប្រទេសមិស៊ីកូ ពេលយន្តហោះ Beeing 737-800 របស់ក្រុមហ៊ុន អាកាសចរណ៍​ Aeromexico ​ចុះចត់។ យន្តហោះខាងលើមានជើងហោះហើរ​៧៣៣ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ​ Guadalajara ​ក្នុងរដ្ឋ​ Jalisco ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Tijuana ​ដូចជាបានបុកទៅនឹងអ្វីម្យ៉ាង ។

គេហទំព័រ Diario ​ De Conima ​បានផ្សាយថា ក្រុមអាកាសយានិក បានរក្សា សណ្តាប់ធ្នាប់នឹងស្មារតីរឹងមាំពេល ហេតុការប៉ះទង្គិចខាងលើកើតឡើង ។ ក្រោយចុះចតអ្នកដំណើរត្រូវបាន ជម្លៀសជាបន្ទាន់ចេញពីយន្ត​ហោះទៅកាន់តំបន់មានសុវត្ថិភាព។ នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍កំពុងតែបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុ បណ្តាលឲ្យ មានហេតុការប៉ះទង្គិចខាងលើកើតឡើង ។ វាជារឿងមួយដ៏គ្រោះថ្នាក់ ប្រសិនបើ ឌ្រូននោះជារបស់ក្រុមភេរវករមានផ្ទុករំសេវផ្ទុះនោះ។

ប្រសិនបើគ្រោះថ្នាក់ខាងលើមានពាក់ព័ន្ធ និង ឌ្រូន គឺជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព យន្តហោះដឹកអ្នកដំណើរ ។ បច្ចុប្បន្នមានប្រទេសជាច្រើន​បាន ហាមប្រាមយន្តហោះគ្មានមនុស្សបើក ហោះហើរដោយសេរី ដោយមិនមានការសុំច្បាប់នោះឡើយ ។ ឌ្រូនតូចៗ មានផលបំបាក់ ក្នុងការតាមដាន ដោយប្រព័ន្ធរ៉ាដា មិនអាចចាប់បាននោះឡើយ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print