យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានហោះហើរចេញពីទីក្រុង Cancouver ទៅកាន់ Ottawa បានខូចម៉ាស៊ីនមួយក្នុងចំណោមពីរ នៅលើយន្តហោះ ដោយ ហោះបុកចំហ្វូងបក្ស៊ីកំពុងតែហោះហើរលើអាកាស។
ប៉ុន្តែជាភពសំណាង យន្តហោះចុះចតដោយសុវត្ថភាព។ ហេតុការខាងលើកើតឡើងនៅលើយន្តហោះ Airbus A321 របស់ក្រុមហ៊ុន Air Canada ដោយមានអ្នកដំណើរ១៧០នាក់ បានប្រឈមនៅរឿងរ៉ាវដែលមិនអាចបំភ្លេចបានពេលធ្វើដំណើរតាមយន្តហោះ ដោយយន្តហោះបានអាកាសយានដ្ឋានអន្តរជាតិ Ottawa ដោយជោគជ័យ នាថ្ងៃទី២៩ខែមីនា ។
អ្នកដំណើរភ័យស្លន់ស្លោយ៉ាងខ្លាំង ក្នុងពេលយន្តហោះបន្ទាបខ្លួនចុះចត់នៅអាកាសយានដ្ឋាន Ottawa ក៏ប៉ះចំហ្វូងសត្វបក្ស៊ីកំពុងតែហោះ ។ នៅពេលនោះ ម៉ាស៊ីនៅស្លាបបានឆាប់ឆេះ ហើយអាកាសយានិកក៏បានផ្តល់សញ្ញាអាសន្នប៉ុន្មាននាទីមុនពេលចុះចត់។ អ្នកដំណើរនៅលើយន្តហោះ ស្លេកស្លាំង ក្រោយមានហេតុការអាក្រក់កើតឡើង។ យន្តហោះក៏បានចុះចត់វិញដោយសុវត្ថិភាព មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ។
បច្ចប្បន្ន បក្សីនិង យន្តហោះ គ្មានមនុស្សបើកធុនតូច (ឌ្រូន) បានបង្កផលលំបាកឧបស័គយ៉ាងខ្លាំង ដល់ក្រុមហ៊ុនអាកាសចរណ៍ អាចបង្កឲ្យមានគ្រោះថ្នាក់គ្រប់ពេល ដោយបក្ស៊ីធំៗ ឬឌ្រូន ពេលប៉ះនឹងយន្តហោះ អាំចធ្វើឲ្យគាំម៉ាស៊ីន ឆេះម៉ាស៊ីន ឬ ខូច យន្តហោះ ទៀតផង។ កន្លងមកថ្មីៗ នៅក្នុងប្រទេស ម៉ិចស៊ីកូ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបាន«បែកក្បាល» យ៉ាងធ្ងន់ ក្រោយប៉ះជាមួយនិង យន្តហោះគ្មានមនុស្សបើក (ឌ្រូន) នៅពេលដែលបានបន្ទាបខ្លួន ដើម្បីចុះចត។
សារព័ត៌មាន Sputnik បានផ្សាយថា ហេតុការខាងលើ កើតឡើង នៅអាកាសយានដ្ឋានអន្តរជាតិ General Abelardo LRodriguez ក្នុងទីក្រុង Tijuana ប្រទេសមិស៊ីកូ ពេលយន្តហោះ Beeing 737-800 របស់ក្រុមហ៊ុន អាកាសចរណ៍ Aeromexico ចុះចត់។ យន្តហោះខាងលើមានជើងហោះហើរ៧៣៣ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Guadalajara ក្នុងរដ្ឋ Jalisco ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Tijuana ដូចជាបានបុកទៅនឹងអ្វីម្យ៉ាង ។
គេហទំព័រ Diario De Conima បានផ្សាយថា ក្រុមអាកាសយានិក បានរក្សា សណ្តាប់ធ្នាប់នឹងស្មារតីរឹងមាំពេល ហេតុការប៉ះទង្គិចខាងលើកើតឡើង ។ ក្រោយចុះចតអ្នកដំណើរត្រូវបាន ជម្លៀសជាបន្ទាន់ចេញពីយន្តហោះទៅកាន់តំបន់មានសុវត្ថិភាព។ នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍កំពុងតែបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុ បណ្តាលឲ្យ មានហេតុការប៉ះទង្គិចខាងលើកើតឡើង ។ វាជារឿងមួយដ៏គ្រោះថ្នាក់ ប្រសិនបើ ឌ្រូននោះជារបស់ក្រុមភេរវករមានផ្ទុករំសេវផ្ទុះនោះ។
ប្រសិនបើគ្រោះថ្នាក់ខាងលើមានពាក់ព័ន្ធ និង ឌ្រូន គឺជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព យន្តហោះដឹកអ្នកដំណើរ ។ បច្ចុប្បន្នមានប្រទេសជាច្រើនបាន ហាមប្រាមយន្តហោះគ្មានមនុស្សបើក ហោះហើរដោយសេរី ដោយមិនមានការសុំច្បាប់នោះឡើយ ។ ឌ្រូនតូចៗ មានផលបំបាក់ ក្នុងការតាមដាន ដោយប្រព័ន្ធរ៉ាដា មិនអាចចាប់បាននោះឡើយ ៕