គ្រឿងញៀនកើនឡើងនៅតំបន់អាស៊ាន នរណាជាអ្នកផលិត?

ចែករំលែក៖

គ្រឿងញៀនបានផលិតនិងចែកចាយចេញពីតំបន់អាស៊ាន​តែម្តង ដោយមិនបាននាំចូលពីប្រទេសណានោះឡើយ​។ តាមសារព័ត៌មាន​ CNN ភាគច្រើនគ្រឿងញៀនផលិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​ដោយចាប់ផ្តើមចេញពីរដ្ឋ  Shan ភាគខាងជើង ប្រទេសមីយ៉ានម៉ា ពិសេសគឺតំបន់ដែលជនជាតិ​ ​(Wa)រស់នៅ​។ នៅបន់នោះគ្រប់គ្រងស្វ័យភាព​ ដោយមានកម្លាំងទាហានដាច់ដោយឡែក ។

តំបន់ខាងលើ មានភូមិសាស្ត្រដ៏គ្រោះថ្នាក់​ ជាតំបន់ភ្នុំ​ ជ្រោះជ្រៅ​ បង្កផលលំបាកយ៉ាងខ្លាំង ក្នុងការចូលទៅកៀក​ និងជាទីតាំងល្អបំផុតសម្រាប់ផលិតគ្រឿងញៀន ។ មិនត្រឹមតែប៉ុណ្ណោះ​កម្លាំងទាហាន ស្វ័យភាពនៅទីនោះ​រកប្រាក់ចំណូលពឹងផ្អែកទៅលើការដាំដុះនិងផលិតគ្រឿងញៀន។

តំបន់ខាងលើមានភាពអាថ៌កំបាំងយ៉ាងខ្លាំង ដោយគ្មានអ្នកណាម្នាក់អាចទៅកាន់ទីនោះឡើយ​ ក្រៅពីអ្នកនៅទីនោះ ។  តាមតួលេខរបស់អង្គការសហប្រជាជាតិ កាលពីប៉ុន្មានឆ្នាំមុននេះ ចំនួនគ្រឿងញៀននៅតំបន់ត្រីកោណមាស​ធ្លាក់ចុះ ប៉ុន្តែមួយឆ្នាំចុងក្រោយនេះគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស​ច្រើនលើសលប់ ហួសពីការស្មាន។

អង្គការសហប្រជាជាតិ បានព្រមានថា បណ្តាញជួញដូរគ្រឿងញៀន ពី ត្រីកោណមាសចូលទៅកាន់ប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ានកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ។ ប្រទេសក្នុងតំបន់ចាំបាច់ត្រូវចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់។

លោក​ Inshik Sim អ្នកឯកទេសស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ​ស្តីពីការប្រឆាំងគ្រឿងញៀន​បានបញ្ជាក់ថា​«យើងព្យាករណ៍ថា​ប្រទេសឡាវនិងវៀតណាម​ នៅក្នុងឆ្នាំនេះនឹងមានការជួញដូរគ្រឿងញៀនកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ បណ្តាប្រទេសចាំបាច់ត្រូវតែ​ត្រៀមលក្ខណ​ទប់ស្កាត់ឲ្យបានខ្ពស់បំផុត »។

 

កាលពីមួយសប្តាហ៍មុន​​កម្លាំងប្រឆាំងគ្រឿងញៀនវៀតណាមចាប់បានគ្រឿងញៀនដល់ទៅ​៣០០គីឡូក្រាម ប្រភេទម៉ាទឹកកក នៅក្នុងខណ្ឌ ប៊ិនតឹង ទីក្រុង ហូជីមិញ។ នៅយប់ថ្ងៃទី​២៧ខែមីនាកន្លងមកថ្មីៗ ក្រុមប្រឆាំងគ្រឿងញៀន​ទីក្រុងហូជីមិញ​ ចាប់បាននុំហេរ៉ូអ៊ីន (heroin)៨៩៥ដុំ នៅតំបន់ស្ពានអាកាស ​អានសឿង ​។

នៅសប្តាហ៍កន្លងមក  ប៉ូលិសហ្វីលីពីន​ក៏បានសហការជាមួយ​ប៉ូលិសប្រឆាំងគ្រឿងញៀនវៀតណាម ចាប់បានគ្រឿញៀន​​២៧៦គីឡូក្រាម នៅរដ្ឋធានីម៉ានីល។

 

ការចាប់គ្រឿងញៀន​នៅទីក្រុងហូជីមិញ ពីរលើកកន្លងមក​ គឺមេក្លោងធំជាជនបរទេស​ ហើយប្រភពគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស «ព្រំដែន មីយ៉ានម៉ា ថៃ និងឡាវ»​បានបង្កក្តីបារម្ភយ៉ាងខ្លាំង ។ គ្រឿងញឿនចេញពីតំបន់ទ្រីកោណមាស អាចនឹងបន្តទៅកាន់ទីផ្សាប្រទេសផ្សេងៗទៀតជាច្រើន​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print