ខេត្តកណ្តាល ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់មុខសញ្ញាច្បាស់ ចាប់ខ្លួនជនទមិឡ៣នាក់ ក្រោយពីសកម្មភាពលួចព្រះពុទ្ធរូបជាច្រើនអង្គ ដែលតម្កល់នៅក្រោមបល្ល័ងព្រះ ត្រង់ចំណុចវត្តព្រែកហូរ ស្ថិតក្នុងភូមិបត្តាជី ១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩ វេលា ម៉ោង ០២ និង ០០ នាទី ។
មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចព្រះបដិមាមានគ្នា៣នាក់ ទី ១-ឈ្មោះ ឃុន ម៉េ ង ហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិន ពិតប្រាកដ មានទីលំនៅភូមិបត្ដាជី១ សង្កាត់ព្រែកហូរ ក្រុង តាខ្មៅ ខេត្ដកណ្ដាល ទី ០២- ឈ្មោះ រុន សុភាព ហៅ ភើម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កម្មករ មាន ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែក ហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ទី៣- ឈ្មោះ អេ ង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ មាន ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ វត្ថុតាងចាប់យកបានរួមមាន ៖ រូប ព្រះ បដិមា ( ធ្វើពីស្ពាន់ )២៦អង្គ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គណៈកម្មការវត្ត បានយករូបព្រះបដិមាចំនួន៥.០០០អង្គ ដាក់នៅក្រោមបល្ល័ង្គព្រះជាយូរមកហើយ មិនដែលមានការបាត់បង់ឡើយ។ លុះដល់ថ្ងៃទី២៨ ខែឆ្នាំដដែល វេលាម៉ោង៧យប់ស្រាប់តែឃើញឈ្មោះ ខូវ ម៉េងហាក់ ហៅសាក់ បានយករូបបដិមា ចំនួន២៦អង្គ ដូចបានចាប់យកខាងលើ មកប្រគល់ឲ្យឈ្មោះ មឿន វាសនា ជាកូនសិស្សលោកទើបដឹងថា មានការបាត់រូបបដិមាខាងលើ ហើយគណៈកម្មការបានរាយការណ៍ជូន សមត្ថកិច្ចដើម្បីចុះធ្វើការស្រាវជ្រាវ។
ចំពោះលទ្ធផលស្រាវជ្រាវស៊ើបអង្កេតចម្លើយសារភាពរបស់ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខ របរមិនពិតប្រាកដ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពលួចចំនួន ៖ ០៣លើក លើកទី១ ៖ កាលពីថ្ងៃមិនចាំ ក្នុងខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០១ទៀបភ្លឺ ឈ្មោះ ឃុនម៉េងហាក់ ហៅ សាក់ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះរុន សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ដែលមានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាននាំគ្នាទៅធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារ កន្លែងទុកព្រះពុទ្ធរូប បដិមា ស្ថិតនៅក្នុងវត្តព្រែកហូរ (សង្កាត់ព្រែកហូរ) បានលួចយកព្រះពុទ្ធរូបបដិមា០៩អង្គ (មានតូច មានធំ) និងយកទៅលក់ឲ្យឈ្មោះ លីន ចំនួន០២អង្គ ដែលមានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានចំនួនទឹកប្រាក់៦០ដុលា្លរ (ហុកសិបដុល្លារ)។
លើកទី២៖ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១ទៀបភ្លឺ ឈ្មោះ ឃុន ម៉េងហាក់ ហៅសាក់ និងឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលមានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បាននាំគ្នាទៅលួចព្រះពុទ្ធរូបចំនួន២៦អង្គ យកទៅទុកនៅផ្ទះឈ្មោះ អេង សុភ័ក្រ។
លើកទី៣ ៖ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១ទៀបភ្លឺ ឈ្មោះ ឃុន ម៉េងហាក់ ហៅសាក់ និងឈ្មោះ រុណ សុភាព ហៅភឹម បាននាំគ្នាទៅលួចម្ដងទៀត ប៉ុន្តែពេលនោះ ក៏ត្រូវព្រះពុទ្ធរូបបដិមាជ្រុះលាន់ស្នូរសំឡេងឮខ្លាំងក៏នាំគ្នារត់ចែកផ្លូវគ្នារៀងៗខ្លួន លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឈ្មោះ ឃុន ម៉េងហាក់ ហៅសាក់ បានយកព្រះពុទ្ធរូបចំនួន២៦អង្គ មកប្រគល់ឲ្យកូនសិស្សលោកទុកវិញ ។
ករណីនេះសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕ ស្អាងជ័យ
...