ព្រំដែនអាមេរិក និងម៉ិចស៊ីកូ មានសារសំខាន់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្មសេដ្ឋកិច្ច របស់ប្រទេសទាំងពីរពិសេសគឺម៉ិចស៊ីកូ ក្នុងការនាំទំនិញចូលទៅកាន់ អាមេរិក ។ហើយប្រសិនបិទព្រំដែននោះម៉ិចស៊ីកូ រងការខាត់បង់យ៉ាងច្រើន។
មិនតែប៉ុណ្ណោះ ព្រំដែនម៉ិចស៊ីកូ ក៏ជាកន្លែងឆ្លងដែនខុសច្បាប់ ជួញដូរគ្រឿងញឿនខុសច្បាប់ចូលទៅកាន់អាមេរិកច្រើនជាងគេផងដែរ ។ ប្រទេសជាច្រើន នៅក្នុងតំបន់បានប្រមូលផ្តុំគ្នា នៅព្រំដែននោះដើម្បីបានភៀសខ្លួនចូលទៅកាន់អាមេរិក។
ប្រធានាធិបតីអាមេរិក ដូណាលត្រាំបានព្រមានបិទព្រំដែនជាប់ម៉ិចស៊ីកូនៅសប្តាហ៍ក្រោយដើម្បីទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ចូលទឹកដីអាមេរិក។
ប្រធានាធិបតីអាមេរិកដូណាលត្រាំបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋ Florida កាលពីថ្ងៃទី២៩ខែមីនាថា «ម៉ិចស៊ីកូត្រូវតែទប់ស្កាត់ក្រុមជនអន្តោបវេសខុសច្បាប់ បើមិនដូច្នោះទេ យើងនឹងបិទព្រំដែន ។ ការបិទព្រំដែននឹងអាចទប់ស្កាត់បានទាំងគ្រឿងញៀនចូលក្នុងទឹកដីអាមេរិកផងដែរ»។
លោកត្រាំបញ្ជាក់ទៀតថា« យើងនឹងបិទទ្វារព្រំដែន ប្រសិនបើម៉ិចស៊ីកូមិនអាចដោះស្រាយបានបញ្ហាជនភៀសខ្លួន។ ម៉ិចស៊ីកូចាំបាច់ត្រូវតែរារាំងជនភៀសខ្លួនមកពី Guatemala, El Salvador, Honduras ចូលមកប្រទេសម៉ិចស៊ីកូ ។ ជនភៀសខ្លួនមកពីគ្រប់ទិសទី ចូលមកព្រំដែនម៉ិចស៊ីកូអាមេរិក នឹងបង្កផលលំបាក់ក្នុងការទប់ស្កាត់ក្រុមជនភៀសខ្លួនទាំងនោះចូលអាមេរិក។
ឆ្លើយតបទៅនិងការព្រមានខាងលើ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Marcelo Ebrab មិនបានវិភាគអ្វីជុំវិញបញ្ហាខាងលើនោះឡើយ ដោយលោកបានលើកឡើងថា «ម៉ិចស៊ីកូជាប្រទេសជិតខាងល្អជាមួយអាមេរិក ដោយមិនធ្វើសកម្មភាព គំរាមកំហែងនោះឡើយ»៕