ដោយសារតែព្រំដែនឥណ្ឌានិងប៉ាគីស្ថានប្រឈមមុខតានតឹងដាក់គ្នា ហើយកម្លាំងទាហានអាកាសប្រទេសទាំងពីរតែងតែ បញ្ជូនយន្តហោះឧទ្ធម្ភាគចក្រ រួមទាំងយន្តហោះគ្មានមនុស្សបើកទៅស៊ើបការណ៍គ្នាទៅវិញទៅមក ទោះធ្វើឲ្យភាគីទាំងពីរមានការប្រុងប្រយ័ត្ន ។ កន្លងមកទាំងឥណ្ឌានិងប៉ាគីស្ថានបានបញ់ទម្លាក់យន្តហោះគ្នាទៅវិញទៅមក។
ចំណែកឧទ្ធម្ភាគចក្រឥណ្ឌា ដែលជួបគ្រោះថ្នាក់កន្លងមក គឺដោយសារតែការបាញ់ច្រឡំពីមីស៊ីលរបស់កម្លាំងការពារដែនអាកាសឥណ្ឌា។ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់ឥណ្ឌារងការបាញ់ទម្លាក់ ដោយមីស៊ីលការពារអាកាសរបស់ខ្លួនឯង ដោយច្រឡំថាជារបស់ប៉ាគីស្ថាន ក្នុងពេលដែលប៉ះទង្គិចជាមួយប៉ាគីស្ថាន នាពេលកន្លងមក។
សារព័ត៌មាន Economic Times បានដកស្រងសម្តីក្រុមអ្នកស្រាវជ្រាវ យោធា ឥណ្ឌាបានឲ្យដឹងថា ការបាញ់ច្រឡំ កើតឡើងចំពោះឧទ្ធម្ភាគច័ក្រ Mi-17V5 របស់កម្លាំងទាហានអាកាសឥណ្ឌា។ ពេលនោះកម្លាំងការពារដែនអាកាសបាញ់មីស៊ីលច្រឡំ។
ហេតុការខាងលើកើតឡើង ក្នុងពេលដែលកម្លាំង ការពារដែនអាកាសឥណ្ឌាបានព្យាយាម វាយប្រហារទៅលើ យន្តហោះរបស់ប៉ាគីស្ថាន២៥គ្រឿង ដែលហោះចូលក្នុងទឹកដីឥណ្ឌា ដើម្បីវាយប្រហារសងសឹកទៅលើ ទាហានឥណ្ឌាដែលបានវាយប្រហារនៅក្នុងទឹកដីប៉ាគីស្ថាន។ ទាហាន៦នាក់នៅលើឧទ្ធម្ភាគចក្រនោះស្លាប់ទាំងអស់ ។
ពេលដំបូង មានព័ត៌មានថាឧទ្ធម្ភាគចក្រខាងលើជួបគ្រោះថ្នាក់ ប៉ុន្តែក្រោយលទ្ធផលស្រាវជ្រាវទើបដឹងថា ត្រូវមីស៊ីលរបស់ខ្លួនឯង បាញ់ច្រឡំ ៕