នគរបាលចាប់ខ្លួនជនទមិឡ៣នាក់ លួចព្រះពុទ្ធរូបជាច្រើនអង្គនៅវត្តព្រែកហូរ

ចែករំលែក៖

ខេត្តកណ្តាល ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់មុខសញ្ញាច្បាស់ ចាប់ខ្លួនជនទមិឡ៣នាក់ ក្រោយពីសកម្មភាពលួចព្រះពុទ្ធរូបជាច្រើនអង្គ ដែលតម្កល់នៅក្រោមបល្ល័ងព្រះ ត្រង់ចំណុចវត្តព្រែកហូរ ស្ថិតក្នុងភូមិបត្តាជី ១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩ វេលា ម៉ោង ០២ និង ០០ នាទី ។

មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចព្រះបដិមាមានគ្នា៣នាក់ ទី ១-ឈ្មោះ ឃុន ម៉េ ង ហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិន ពិតប្រាកដ មានទីលំនៅភូមិបត្ដាជី១ សង្កាត់ព្រែកហូរ ក្រុង តាខ្មៅ ខេត្ដកណ្ដាល ទី ០២- ឈ្មោះ រុន សុភាព ហៅ ភើម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កម្មករ មាន ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែក ហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ទី៣- ឈ្មោះ អេ ង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ មាន ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ វត្ថុតាងចាប់យកបានរួមមាន ៖ រូប ព្រះ បដិមា ( ធ្វើពីស្ពាន់ )២៦អង្គ ។

ប្រភពដដែលបន្តថា នៅ​មុន​ពេល​កើតហេតុ គណៈកម្មការ​វត្ត បាន​យក​រូប​ព្រះ​បដិមា​ចំនួន​៥.០០០​អង្គ ដាក់​នៅ​ក្រោម​ប​ល្ល័​ង្គ​ព្រះ​ជា​យូរ​មក​ហើយ មិន​ដែល​មានការ​បាត់បង់​ឡើយ​។ លុះដល់​ថ្ងៃ​ទី​២៨ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៧​យប់​ស្រាប់តែ​ឃើញ​ឈ្មោះ ខូ​វ ម៉េ​ង​ហាក់ ហៅ​សាក់ បាន​យក​រូប​បដិមា ចំនួន​២៦​អង្គ ដូច​បាន​ចាប់​យក​ខាងលើ មក​ប្រគល់​ឲ្យ​ឈ្មោះ មឿ​ន វាសនា ជា​កូនសិស្សលោក​ទើប​ដឹង​ថា មានការ​បាត់​រូប​បដិមា​ខាងលើ ហើយ​គណៈកម្មការ​បាន​រាយការណ៍​ជូន សមត្ថកិច្ច​ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​។

ចំពោះ​លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត​ចម្លើយ​សារភាព​របស់​ឈ្មោះ ឃុន ម៉េ​ង​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខ របរ​មិន​ពិតប្រាកដ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ចំនួន ៖ ០៣​លើក លើក​ទី​១ ៖ កាលពី​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១​ទៀប​ភ្លឺ ឈ្មោះ ឃុន​ម៉េ​ង​ហាក់ ហៅ សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និងឈ្មោះ​រុន សុភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​ទ្វារ កន្លែង​ទុក​ព្រះ​ពុទ្ធរូប បដិមា ស្ថិត​នៅ​ក្នុង​វត្ត​ព្រែក​ហូរ (​សង្កាត់​ព្រែក​ហូរ​) បាន​លួច​យក​ព្រះ​ពុទ្ធរូប​បដិមា​០៩​អង្គ (​មាន​តូច មាន​ធំ​) និង​យក​ទៅ​លក់​ឲ្យ​ឈ្មោះ លី​ន ចំនួន​០២​អង្គ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​ចំនួន​ទឹកប្រាក់​៦០​ដុ​លា្ល​រ (​ហុកសិប​ដុល្លារ​)​។

លើក​ទី​២៖ កាលពី​ថ្ងៃ​មិន​ចាំ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១​ទៀប​ភ្លឺ ឈ្មោះ ឃុន ម៉េ​ង​ហាក់ ហៅ​សាក់ និង​ឈ្មោះ អេ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ បាន​នាំ​គ្នា​ទៅ​លួច​ព្រះ​ពុទ្ធរូប​ចំនួន​២៦​អង្គ យក​ទៅ​ទុក​នៅផ្ទះ​ឈ្មោះ អេ​ង សុ​ភ័​ក្រ​។

លើក​ទី​៣ ៖ កាលពី​ថ្ងៃ​មិន​ចាំ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១​ទៀប​ភ្លឺ ឈ្មោះ ឃុន ម៉េ​ង​ហាក់ ហៅ​សាក់ និង​ឈ្មោះ រុណ សុភាព ហៅ​ភឹ​ម បាន​នាំ​គ្នា​ទៅ​លួច​ម្ដងទៀត ប៉ុន្តែ​ពេល​នោះ ក៏​ត្រូវ​ព្រះ​ពុទ្ធរូប​បដិមា​ជ្រុះ​លាន់​ស្នូរ​សំឡេង​ឮ​ខ្លាំង​ក៏​នាំ​គ្នា​រត់​ចែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន លុះដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ ឈ្មោះ ឃុន ម៉េ​ង​ហាក់ ហៅ​សាក់ បាន​យក​ព្រះ​ពុទ្ធរូប​ចំនួន​២៦​អង្គ មក​ប្រគល់​ឲ្យកូនសិស្សលោក​ទុក​វិញ​ ។

ករណី​នេះ​សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print