ល្បិចបោកថ្មី លក់ឡានខ្យល់បង់រំលោះប្រមូលប្រាក់ជិតមួយលានដុល្លាររត់បាត់ អ្នកទិញលើកគ្នាទៅឃ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ អ្នកទិញរថយន្តបង់រំលោះ ប្រមាណជាង៣០នាក់ អះអាងថាក្នុងចំណោមប្រមាណជិត១០០នាក់ បានលើកគ្នា ទៅឃ្លាំង ទិញលក់រថយន្ត បន្ទាប់ពីពួកគេ បានទិញរថយន្តបង់រំលោះ ដោយកក់ប្រាក់ម្នាក់ៗ៣ពាន់, ៥ពាន់និងខ្លះទៀត ១ម៉ឺនដុល្លារ រាប់ខែមកហើយ ថៅកែគ្មានរថយន្តអោយដោយ ក៍ប្រមូលប្រាក់ជិត១លានដុលារ រត់គេចបាត់ ។
ការចាញ់បោកដោយទិញរថយន្តខ្យលបង់រំលោះនេះនបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ដោយអ្នកចាញ់បោកគេ លើកគ្នា ទៅកាន់ឃ្លាំង លក់រថយន្តយីហោ សេង ហួត ដែលស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
 នេះជាល្បិចបោកថ្មី ដែលថៅកែ រថយន្តធ្វើនំអត់ម្សៅ បានជួលរថយន្តគេមកដាក់តាំងក្នុងឃ្លាំង ជាការបញ្ឆោតនិងបោកប្រាស់ដើម្បីឲ្យអ្នកទិញទុកចិត្ត យកលុយទៅកក់ប៉ុណ្ណោះ។
តាម អ្នកដែលចាញ់បោកគេ បានអោយដឹងថា  មានអ្នករងគ្រោះ ប្រមាណជិត១០០នាក់ ដែលបានចាញ់បោក នាំគ្នាទៅទិញរថយន្តបង់រំលោះ ដោយអស់ប្រាក់ម្នាក់ខ្លះ ៣ពាន់ដុល្លារ ,៥ពាន់ដុល្លារនិងខ្លះទៀតរហូតដល១ម៉ឺនដុល្លារ ទៅតាមប្រភេទរួមមានរថយន្តហាយឡេនឌ័រ ឡិចស៊ីស៣៣០ និង៣៥០  តែកក់លុយខ្លះប្រមាណជាង ១ខែ ខ្លះរហូតដល់៣ខែ មិនទាន់បានរថយន្តនោះទេ ដោយម្ចាស់ បានប្រើល្បិច ពន្យាពេលរហូត ។
ព័ត៌មានអោយដឹងទៀតថា ចំណែកអ្នកខ្លះទៀតប្រគល់លុយគ្រប់បានរថយន្តយកទៅជិះរយៈពេលខ្លីហើយត្រូវបានថៅកែឃ្លាំងនេះយករថយន្តត្រឡប់ទៅវិញដោយកុហកថារថយន្តដាច់ប្រព័ន្ធតាមដានGPS ហើយក្រុមហ៊ុនត្រូវយកទៅវិញដើម្បីតភ្ជាប់ប្រព័ន្ធតាមដានGPSឲ្យបានត្រឹមត្រូវឡើងវិញហើយក៍ទៅបាត់រហូតទាក់ទងលែងចូលទើបដឹងថា ឃ្លាំងលក់រថយន្តនោះបោកប្រាក់ពុំមានរថយន្តលក់នោះទេ គឺជួលរថយន្តគេមកដាក់តាំងប្រមូល លុយកក់ប្រមាណជិត១លានដុល្លារ រត់គេចបាត់ស្រមោល។នៅរសៀលនោះបន្ទាប់ពីលើកគ្នា  គេឃើញឃ្លាំងរថយន្តនៅសល់តែសំបកទទេ ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print