ខេត្តពោធិ៍សាត់៖ ជាងសំណង់ និងដែកម្នាក់បានរងរបួសយ៉ាងដំណុំ ដោយសារឆ្លងចរន្តអគ្គីសនីឆក់ នៅគ្រាដែលជនគ្រោះកំពុងបំពេញកតព្ វកិច្ច ពិតជាសំណាងមួយក្នុងមួយពាន់គ្រោះ ថ្នាក់មែន។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់ ជាងសំណង់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលា ម៉ោង៨ និង៥៥នាទី ព្រឹកថ្ងៃសៅរ៍ ១០រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលស្រុកក្ រគរឃើញថា ជនរងគ្រោះឈ្មោះ សុខ គា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ។ បច្ចុប្បន្ន រស់នៅភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនប្រុសចំនួន២នាក់ក្នុងគ្រួសារ។
រាយការណ៍ដដែលខាងលើបន្តទៀតថា មូលហេតុការឆ្លងចរន្តអគ្គីសនីឆក់ នេះ នៅគ្រាដែលជនរងគ្រោះកំពុងផ្សាដែក ជាអកុសល់ក៍បានដួលរលំដែកទៅប៉ះចំ ព្រីភ្លើង បណ្ដាលឲ្យឆក់ដៃខាងឆ្វេងរងរបួសធ្ ងន់ ត្រូវបានគេបញ្ជូនសង្រ្គោះភ្លា មៗទាន់ពេល៕ បុឹម ពិន