គួរបញ្ឈប់ទម្លាប់ស្រវឹងបញ្ជាចង្កូតរថយន្ត រហូតបង្កគ្រោះថ្នាក់ចរាចរណ៍ ផ្ទុះអាវុធពីរគ្រាប់ដោយសារព្យាយាម​បើកគេចផ្អើលពេញក្រុង

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ចបានសម្រេចចិត្តជាចុងក្រោយ គឺផ្ទុះអាវុធពីរគ្រាប់បាញ់កង់រថយន្តឡិចស៊ីស ដើម្បី​អន្តរាគមន៍ឲ្យអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ឈប់ ដែលបានបង្កតាំងពីទឹកដីខណ្ឌច្បារអំពៅ​រហូតឆ្លង​មកដល់ភូមិសាស្ត្រខណ្ឌ៧មករា កាលពីយប់ថ្ងៃសុក្រនេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញអ្នកបើកបររថយន្តម៉ាកឡិចស៊ីស៣៥០បង្កហេតុខាងលើនេះ បើកក្នុង​ស្ថាន​មួយគ្រប់គ្រងបញ្ជាចង្កូតរថយន្តលែងបាន ហើយថែមទាំងប្រើប្រាស់ល្បឿននៅលើដងផ្លូវលឿនទៀត រហូត​បានរេចង្កូតជ្រុលបុកម៉ូតូមួយគ្រឿងនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ តែមិនព្រមឈប់ទទួលខុសត្រូវនោះទេ ។ ផ្ទុយទៅវិញជនបង្ករូបនេះបានព្យាយាមបើកគេច ក៏ជ្រុលបុករថយន្តមួយគ្រឿងទៀតម៉ាកកាមរីបាឡែន នៅតែមិន ព្រមឈប់ទៀត ។ លុះបើកមកដល់ទឹកដីខណ្ឌ៧មករា ទើបសមត្ថកិច្ចសម្រេចបាញ់ពីរគ្រាប់បំបែកកង់ទៅមុខ លែងរួច ។

សាក្សីដែលបានដឹងករណីនេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីអំឡុងម៉ោង៩​និង​៤០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នគរបាលឲ្យដឹងថា បន្ទាប់ពីបាញ់ពីរគ្រាប់រថយន្តត្រូវបានឈប់ទើបស្គាល់ម៉ាកឡិចស៊ីសRX350 ពណ៌ស ពាក់​ស្លាកលេខសៀមរាប2A-1830 ហើយកម្លាំងបានស្ទូចរថយន្ត និងឃាត់ខ្លួនអ្នកបើកបរនាំមកអធិការដ្ឋានខណ្ឌ ច្បារអំពៅ​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ ៖ ជាយក្រុង

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print