ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្នុងករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តហឹង្សា(គំរាមយកទូរសព្ទ៏ដៃ)និងពីបទប្រឆាំងនិងអ្នករាជការសារធារៈ ។
ករណីនេះបានកើតមានឡើងកាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៤០នាទីត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានអោយដឹងថានៅមុនថ្ងៃកើតហេតុកាលពីថ្ងៃទី២៨ខែមិនាឆ្នាំ២០១៩វេលាម៉ោង១៦និង៤០នាទីជនរងគ្រោះបានដើរចេញពីផ្ទះប្រហែល១៥ម៉ែត្រ គោលបំណងទៅបន្ទប់ទឹក ភ្លាមៗនោះឈ្មោះ សែម ផល្លាដែលជាជនដៃដល់បានស្ទុះមកឆក់ទូរសព្ទ៏ពីដៃជនរងគ្រោះហើយគំរាមមិនអោយស្រែកប្រាប់អ្នកណាឡើយហើយ ក៍រត់គេចខ្លួនបាត់ទៅរួចមកជនរងគ្រោះក៍បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ។
សមត្ថកិច្ចបន្តថា លុះមកដល់ថ្ងៃទី២៩ខែមិនា ឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទីរសៀលកម្លាំងសម្ថកិច្ចយើងក៍ប្រទះឃើញជនសង្ស័យឈ្មោះសែម ផល្លា កំពុងលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនភ្លាមនោះកម្លាំងសម្ថកិច្ចក៍បានចុះទៅឃាត់ខ្លួនស្រាប់តែឈ្មោះសែមវ៉េត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យបានមករារាំងនិងបានប្រតាយប្រតប់ជាមួយកម្លាំងសម្ថកិច្ច រួចបានយកដ៉ំថ្មនៅក្បែរនោះគោលបំណងគប់មកលើសម្ថកិច្ចឃើញដូចនេះកម្លាំងយើងក៍ស្ទុះទៅចាប់ជាប់។ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យទាំង០២នាក់ខាងលើបញ្ជូនមកអធិការដ្ឋានខដើម្បីចាត់ការបន្ត។
សមត្ថកិច្ចប្រាប់ទៀតថា ជនសង្ស័យដែលត្រូវឃាត់ ទី១.ឈ្មោះសែមផល្លាភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ (ឃាត់ខ្លួន)។ទី២. ឈ្មោះ សែមវ៉េភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិធំត្បូងសង្កាត់ពញាពន់ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ រ៉ុម ចំរ៉ុង ភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរសិស្សស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
សម្ភារះដកហូតទុក១ទូរសព្ទ៏ម៉ាកមី (MI) ពណ៍សរលាយផ្កាឈូកចំនួន០១គ្រឿង២ដ៉ំថ្មចំនួន០១ដ៉ំបច្ចុប្បន្នជនសង្ស័យមឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងស៉ំណ៉ំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕ ធឿនព្រែកជ័យ