ប្រជាពលរដ្ឋ​ប្រទះឃើញ​ខ្មោច​ជ្រូក​ច្រក​កា​រ៉ុង យកទៅ​បោះចោល​ក្នុង​វាលស្រែ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

ចែករំលែក៖

​ខេត្ត​ប៉ៃ​លន៖ ការ​ភ្ញាក់ផ្អើល​មួយបានធ្វើឲ្យមនុស្សម្នាជាច្រើន​នាំគ្នាចោមរោម ​ដោយ​ពលរដ្ឋ​ប្រទះឃើញ​កា​រ៉ុង​ដេរ​មាត់ជិត ស្មានថាជា​សាកសព​មនុស្ស ត្រូវគេ​សម្លាប់​រួច យកទៅ​បោះចោល​នៅ​ទីនោះ​ក៏បាន​រាយការណ៍ ជូន​សមត្ថកិច្ច​ឲ្យ​មក​ត្រួតពិនិត្យ លុះ​កម្លាំង​កងរាជអាវុធហត្ថ​យក​កាំបិត​វះ​កា​រ៉ុង​មើល ស្រាប់តែ​ឃើញ​សាកសព​សត្វ​ជ្រូក ដែលមាន​ទម្ងន់​ជាង​១០០​គីឡូក្រាម​ទៅវិញ ។

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​១១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្បែរផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​ទឹកថ្លា សង្កា ត់​ប៉ៃលិន ក្រុងប៉ៃលិន។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មុនពេល​កើតហេតុ ម្ចាស់​ស្រែ​បាន​ចុះ ទៅ​ច្រូតស្រូវ​នៅក្នុង​ស្រែ​ម្ខាង​ទៀត។ ពេល​ដើរកាត់​ទីនោះ​ក៏មាន​ធុំក្លិន​ស្អុយ។ លុះ​ក្រឡេក​មើល​ឃើញ​កា​រ៉ុង​ពីរ​ចង​មាត់​ទល់​គ្នា​យ៉ាង​វែង​ទំនង​ដូចជា​សាកសព​មនុស្ស ទើបរ​ត់ទៅ​រាយ​ការណ៍​ជូនទៅ​មេភូមិ ហើយ​លោក​មេភូមិ​ក៏​រាយការណ៍​បន្តទៅ​សមត្ថកិច្ច​ឱ្យ​ចុះទៅពិនិត្យ ។ ពេលនោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយក៏​វះកា​រ៉ុងដើម្បី​ត្រួតពិនិត្យមើល ឃើញថាមិនជា​សាកសព​មនុស្ស​ទេ គឺជា​សាកសព​សត្វ​ជ្រូក​ចិញ្ចឹម ត្រូវគេ​យកទៅ​បោះចោល​នៅ​ទីនោះ ។ ​

មន្ត្រី​សមត្ថ​កិ​ច្ថ​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​បានឱ្យដឹងថា បើតាម​ការសន្និដ្ឋាន​ជ្រូក​មួយក្បាល​ដ៏​ធំ​នេះ មិនមែនជា​ជ្រូក​ឈឺ​ងាប់​ត្រូវ​ម្ចាស់​យកទៅ​បោះចោល​ទេ សង្ស័យ​ជា​ករណី ចោរ​ចូល​លួច​ជ្រូក ដោយ​ខ្លាច​ម្ចាស់​តាម​ទាន់ ក៏​យកទៅ​បោះចោល​នៅក្នុង​វាលស្រែ​តែម្តង ។

បច្ចុប្បន្នខ្មោច​ជ្រូក​នេះ ត្រូវ​សមត្ថកិច្ច​ឱ្យ​ម្ចាស់​ដី​រៀបចំ​ជីករណ្តៅ​កប់​ចោល ដើម្បី​កុំឱ្យ​ជះក្លិន​ស្អុយ​អា​សោចិ៍​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ៕

...

ដោយ៖ សហការី 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print