បុរស​រត់​កង់​បី​ម្នាក់​ត្រូវ​អ្នកបើករថយន្ត​វាយ​បែកក្បាល​ដោយ​មិនដឹង​មូលហេតុ​

ចែករំលែក៖

ភ្នំពេញ ​៖ បុរស​រត់​កង់​បី​ម្នាក់ ​ត្រូវ​បុរស​ម្នាក់​ដែល​បើករថយន្ត​វាយ​បែកក្បាល​និង​រងរបួស​ស្រាល ដោយមិនដឹងមូលហេតុ កាលពីវេលា​ម៉ោង ១១​និង​៤៥​នាទីថ្ងៃត្រង់ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅទល់​មុខ​ទូរគមនាគមន៍​កម្ពុ​ជា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ​សិ្ថតនៅក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​

បើតាម​សាក្សី​បានអោយដឹងថា ជនរងគ្រោះ​ជា​អ្នករត់​កង់​បី កំពុង​ដែល​អង្គុយចាំ​ដឹក​ម៉ូយ​នៅ​ទល់មុខ​ទូរគមនាគមន៍​កម្ពុ​ជា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ដែល​សិ្ថតនៅក្នុង​សង្កាត់​បឹង​ព្រលឹត ស្រាប់តែ​ដល់​ម៉ោង​ប្រមាណ​១១​និង​៤៥​នាទី មាន​រថយន្ត​មួយគ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ដែល​មិនបាន​ស្គាល់​អត្តសញ្ញាណ បាន​ចេញពី​រថយន្ត ហើយបាន​វាយ​ទៅលើ​បុរស​រត់​កង់​បី​បណ្តាលឲ្យ​បែកក្បាល​ដោយ​មិនដឹង​មូលហេតុ​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​ពិនិត្យ។ ​ចំណែកឯ​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ឯកជន ហើយ​រថយន្ត​ដែល​បង្ក​និង​កង់​បី ត្រូវបានធ្វើ​ការឃាត់ទុក​រង់ចាំ​នៅ​ប៉ុស្តិ៍​បឹង​ព្រលឹត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

12_12_2015_01_19_210566

១

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print