ខេត្តរតនគិរី៖ ព្រៃឈើក្នុងដែនដីសហគមន៍ជនជាតិដើមភាគតិចចារាយ ស្ថិតក្នុងភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយជនជាតិវៀតណាមចូលលុកលុយកាប់បំផ្លាញយ៉ាងរង្គាលដោយអនាធិបតេយ្យ បំផុត ហើយក៏គ្មានការបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធនោះដែរ ។
លោក រម៉ាម អិ ជាគណៈកម្មការ សហគមន៍ ភូមិកេតធំបានរាយ ការណ៍អោយដឹងថា “ចាប់តាំងពីខែមិថុនារហូតដល់ខែធ្នូឆ្នាំ២០១៥នេះក៏នៅតែមានការកាប់បំផ្លាញ់ឈើនៅក្នុងសហគមន៍នោះដដែលដូចជាប្រភេទឈើស្រឡៅកកោះគគីសុក្រំ…ក្នងដែនដីសហគមន៍ភូមិកេតតំបន់ភ្នំតេភ្នំក្រហមភ្នំសូខ្មាំអូរប៉ាតេសអូរប៉ាឡាអូរតាកង់ស្តិតក្នុងភូមិកេតឃុំញ៉ាងស្រុកអណ្តូងមាស។
ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋានសោះឡើយ។ ដូច្នេះលោក រម៉ាម អិ អំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងជាពិសេសរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលមេត្តាចុះបង្ក្រាបនិងទប់ស្កាត់បទឧក្រិតកម្មព្រៃឈើនេះផង។
លោកបន្តថា បើមិនដូច្នេះទេ ឈើក្នុងតំបន់សហសគមន៍នឹងវិនាសហិនហោចក្នុងរយៈពេលខ្លីខាងមុខនេះមិនខានឡើយ ហើយមតិភាគច្រើនក៏មានការសរសើរ ផងដែរដល់លោកប្រធានថ្មីដែលកំពុងតែបង្ក្រាបយ៉ាងក្តៅគគុកជាច្រើនកន្លែងហើយក៏ប្រមូលបានឈើមករក្សាទុកនៅខណ្ឌរដ្ឋបាលទៀតផងដែរ ចំណែកករណីបទល្មើសខាងលើជាតំបន់ឆ្ងាយដាច់ស្រយ៉ាលត្រូវចំណាយក្នុងការធ្វើមធ្យោបាយអស់ច្រើនម៉ោងនិងពេលវេលាវែងឆ្ងាយទៀតទើបមិនទាន់មានកាចុះបង្ក្រាប៕
ដោយ៖ អ៊ុចសាវុទ្ធ