ខេត្ដកំពត៖ ឆាកតន្ដ្រីសម័យ និង សង្វៀនសម្រាប់ឱ្យកីឡាបែបប្រពៃណីខ្មែរ សម្ដែងស្ថិតនៅទល់មុខមន្ទីរសុខាភិ បាលខេត្ដកំពតកកកុញទៅដោយប្រជា ពលរដ្ឋមកពីគ្រប់ទិសទីដើរកម្សាន្ដក្នុង កម្មវិធីបុណ្យសមុទ្រនារាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ជាពិសេសគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំឱ្យមានការប្រគំតន្ដ្រីសម័យប្រលងចម្រៀង សម័យនិងការសម្ដែងក្បាច់គុនបុរាណ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។
កម្មវិធីរាត្រីថ្ងៃទី១មានដូចជាការ ប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរចំនួន៧គូការសម្ដែងរបស់កីឡាករកីឡាការិនីល្បុក្កតោប្រកួតអ៊ុកចត្រង្គប្រកួត កីឡាអេឡិចត្រូនិកដណ្ដើមជើងឯកប្រចាំ តំបន់និងការប្រកួតប្រលងចម្រៀង សម័យមានបេក្ខជនបេក្ខនារីដាក់ពាក្យចូលរួម១២៣នាក់ក្នុងនោះមានបុរស ៨២នាក់ ។
តាមគណៈកម្មការមេប្រយោគបានឱ្យដឹងថា ចំពោះវិញ្ញាសាប្រលងចម្រៀង សម័យនេះមានរយៈពេល៣ថ្ងៃដោយ ចាប់ផ្ដើមវគ្គជម្រុះពីយប់ថ្ងៃទី១១-១២ ខែធ្នូដើម្បីសម្រាំងយកតែបេក្ខជននិង បេក្ខនារីណាដែលមានពិន្ទុច្រើនជាងគេ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រយកជ័យ លាភីក្នុងនោះអាចមានបុរស៥នាក់ឬ ក៏១០នាក់និងនារី៥នាក់ឬក៏១០នាក់ដូចគ្នាទៅតាមស្ថានភាពជាក់ស្ដែង ។
ប្រភពព័ត៌មានពីគណៈកម្មការរៀបចំកម្មវិធីប្រលងចម្រៀងសម័យក្នុងន័យអបអរសាទរពិធីបុណ្យសមុទ្រលើកទី៤ ធ្វើនៅលើទឹកដីខេត្ដកំពតបានបន្ដទៀត ថា យុវជនភាគច្រើនហាក់ចាប់អារម្មណ៍ ខ្លាំងទៅលើការបញ្ចេញសមត្ថភាពច ម្រៀងសម័យបើទោះបីបញ្ជីឈ្មោះបេក្ខជនបេក្ខនារីត្រូវបិទហើយក៏ដោយក៏នៅតែមានយុវជនយុវតីជាច្រើនបន្ដមកសុំចុះឈ្មោះបន្ថែមមិនដាច់សោះឡើយ ។
ក្រៅពីសកម្មភាពកីឡាប្រលងចម្រៀង សម័យហើយនោះ ទិដ្ឋភាពនាពេលរាត្រី នៅក្នុងក្រុងកំពតមានសភាពកុះករ និងចង្អៀតតាមកន្លែងមួយចំនួនដូចជា ផ្លូវស្របមាត់ព្រែកកំពតចាប់ពីចំណុចគល់ស្ពានឥន្ទធនូថ្មីដល់បញ្ជរព័ត៌មាន ក្រសួងទេសចរណ៍មានសភាពចង្អៀត ណែនតាន់តាប់ចាប់តាំងពីវេលាម៉ោង ៧យប់ ។
ទន្ទឹមនឹងការដើរកម្សាន្ដរបស់បង ប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករខាង លើនេះសន្ដិសុខនៅក្នុងក្រុងកំពតទាំង មូលក៏បានរឹតបន្ដឹងដោយគ្រប់ច្រកល្ហក សុទ្ធសឹងតែមានកម្លាំងសមត្ថកិច្ចចម្រុះ ដោយមិនអនុញ្ញាតឱ្យរថយន្ដចូលទីតាំងហាមឃាត់មួយចំនួដែលបង្កឱ្យកកស្ទះចរាចរណ៍ប៉ះពាលដល់កម្សាន្ដសប្បា យរបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្ដរជាតិនោះទេ ។
គួរបញ្ជាក់ថា នៅរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ គឺជាថ្ងៃសម្ពោធបើកពិធី បុណ្យសមុទ្រជាផ្លូវការដោយមានការ ហែក្បួនតាមផែននីមួយៗដែលបាន គ្រោងទុកព្រមទាំងមានបាញ់កាំជ្រួច បណ្ដែតប្រទីបនៅក្នុងព្រែកកំពតបង្ហោះ គោមសម្ដែងសិល្បៈហើយក៏មានសកម្មភាពសម្ដែងកីឡាបែបប្រពៃណីបុរាណ ខ្មែរផងដែរ ៕
ដោយ៖ សារីម