កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ជួប​ពិភាក្សា​លើក​ទី​១១​ស្ដី​ពី​ស្ដ្រី​បម្រើ​ផ្លូវភេទ​ក្នុង​សម័យ​សង្គ្រាម

ចែករំលែក៖

​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​តូ​ក្យូ​នា​សបា្ដហ៍​ក្រោយ​ដើម្បី​ពិភាក្សា​ពី​ស្ដ្រី​ដែល​ត្រូវ​កម្លាំង​ទាហាន​ ជប៉ុន​បង្ខំ​ឱ្យធ្វើ​ជា​ទាសករ​ផ្លូវភេទ​សម្រាប់​ ទាហាន​ជប៉ុន​ក្នុង​សម័យ​សង្គ្រាមលោក​ លើក​ទី​ពីរ​ ។​

sewe

​នៅ​ក្នុង​សង្គ្រាមលោក​លើ​ទី​ពីរ​មាន​ ស្ដ្រី​ជា​ច្រើន​នៅ​ឧបទ្វីប​កូរ៉េ​ត្រូវ​ចាប់បង្ខំ​ឱ្យ​បម្រើ​ផ្លូវភេទ​ដល់​ទាហាន​ជប៉ុន​ហ្វា​ ស៊ី​ស​។​ កិច្ច​ពិភាក្សា​លើក​នោះ​គឺជា​លើក​ ទី​១១​ដោយ​កិច្ច​ពិភាក្សា​កន្លង​មក​មិន​ទទួល​ បាន​ជោគជ័យ​នោះ​ឡើយ​។​ នៅ​ក្នុង​ជំនួប​ ពិភាក្សា​លើក​នេះ​មាន​ឧប្បការី​ក្រសួង​ការ​ បរទេស​កូរ៉េ​ខាងត្បូង​លោក​ Lee​ sang​ Deok​និង​សម​ភាគី​ជប៉ុន​លោក​Kimihiro​ Ishikane​ ។​

​កិច្ចប្រជុំ​លើក​នេះ​កើតឡើង​ក្រោយ​ ពេល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ ស្រី​ផាក​ យ៉ុ​ង​ហេ​ និង​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ លោក​ស៊ី​ន​ ហ្សូ​អា​បេ​ បាន​ជួប​ពិភាក្សា​គ្នា​ ហើយ​ឯកភាព​ឱ្យ​មាន​កិច្ច​ពិភាក្សា​ដើម្បី​បញ្ចប់វិបត្ដិ​ខណៈ​ដែល​ស្ដ្រី​ជា​ទាសករ​ផ្លូវភេទ​ស្លាប់​ជិត​អស់​ទៅ​ហើយ​នោះ​។​

​ការ​សង​សំណង​មិនមែន​ជា​រឿង​សំខាន់​ ទៀត​ឡើយ​សម្រាប់​ស្ដ្រី​កូរ៉េ​ខាងត្បូង​អ្វី​ដែល​ ពួក​គាត់​ចង់បាន​នោះ​គឺ​ការ​សុំ​ទោស​ពី​ សំណាក់​រដ្ឋាភិបាល​ជប៉ុន​ពី​ទ​ង្វើ​ខុសឆ្គង​ របស់​កម្លាំង​ទាហាន​ខ្លួន​ ។​ ប៉ុន្ដែ​ភាគី​ ជប៉ុន​មិន​ព្រម​សុំ​ទោស​ឡើយ​រយៈពេល​ កន្លង​មក​ ចំណែក​ការ​សង​សំណង​ត្រូវ​ បាន​ធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៦៥​ ស្ដី​ពី​កា​រត​ភ្ជាប់​ទំនាក់ទំនង​ប្រទេស​ទាំង​២​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print