​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈើ​ធ្នង់​មួយ​គោ​យន្ដ​លាក់​ទុក​បម្រុង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ ឈើ​ប្រណីត​ប្រភេទ​ ធ្នង់​ដែល​ត្រូវ​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពី​ ក្រុម​អ្នក​ដឹក​តាម​ម៉ូតូ​លាក់​ទុក​ ដើម្បី​ដឹក​ ជញ្ជូន​តាម​រថយន្ដ​ទៅ​លក់​នៅ​ប្រទេស​ វៀតណាម​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ើ​ន​សៃ​ សហការ​ ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ស្រាវជ្រាវ​រក​ឃើញ​ និង​ បង្ក្រាប​បាន​មួយ​គោ​យន្ដ​កែ​ច្នៃ​ កាល​ ពី​រសៀល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​ នៅ​ត្រង់​ចំណុច​ជើងភ្នំ​ជ្រៃ​ ក្នុងភូមិ​ តា​ង៉ា​ច​ ឃុំ​ប៉ូ​យ​ ស្រុក​អូរ​ជុំ​ ។

​ប្រភព​បានឱ្យ​ដឹង​ថា​ ទីតាំង​ខាងលើ​ នេះ​ត្រូវ​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ដោយ​ខុសច្បាប់​ពី​ក្រុម​អ្នក​ដែល​ដឹក​តាម​ម៉ូតូ​យក​មក​លាក់​ទុក​ហើយ​ក៏​ត្រូវ​កម្លាំង​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ចុះ​ទៅ​បង្ក្រាប​បាន​ចំនួន​១​គោ​យន្ដ​កែ​ច្នៃ​ ។

​បច្ចុប្បន្ន​ឈើ​ប្រណីត​ខុសច្បាប់​ទាំង​ នេះ​ត្រូវ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ប្រមូល​ដឹក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ខេត្ដ​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឱ្យ​ ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ច្បាប់​ ។​ ចំណែក​ឈើ​ទាំង​អស់នោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​បាន​វាស់វែង​នៅឡើយ​ ទេ​ថា​ មាន​ចំនួន​ប្រាកដ​ប៉ុន្មាន​ ៕​

12366723_1688465431365712_1113052618_n

12380162_1688465411365714_211117663_n

12380306_1688465348032387_810548977_n

12356148_1688465444699044_523455044_o

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print