អនិកជនខ្មែរសញ្ជិតបារំាងម្នាក់ដេកស្លាប់នៅលើបន្ទប់ឡៅតឺសង្ស័យគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសអនិកជនម្នាក់បានដេកស្លាប់នៅលើបន្ទប់ឡៅតឺសង្ស័យមានជំងឺគាំងបេះដូងខណៈដែលគាត់មិនស្រួលខ្លួនហើយបានលេបថ្នាំឈឺក្បាលបានមួយសន្ទុះ ។

កាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នួ ឆ្នាំ ២០១៥នៅចំណុផ្ទះលេខ៤៦ផ្លូវB ក្នុបុរីពិភពថ្មី ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សពមានឈ្មោះ SONN.JeanPierre អាយុ៦៥ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលខាងលើ មានប្រពន្ធឈ្មោះ ហេង មុំពេជ្រ អាយុ២៦ស្នាក់នៅជាមួយគ្នា។

ប្រភពពីប្រពន្ធជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅសំរាកនៅលើបន្ទប់ឡៅតឺហើគ្រួសាររបស់គាត់បានយកបាយម្ហូបទៅអោយពិសារពេលដែលពិសាររួចគាត់(សព) ក៍ចូលទៅងូតទឹកហើយពេលចេញមកវិញបានប្រាប់ប្រពន្ធគាត់ថាដូចជាមិនស្រួលខ្លួនពេលនោះប្រពន្ធរបស់គាត់ក៍បានអោយថ្នាំលេបបំបាត់ការឈឺក្បាលនិងនាំគ្នាគក់ច្របាច់ដៃជើប៉ុន្តែបានប្រហែលតែ១៥នាទីប៉ុណ្នោះជនសង្ស័យក៍ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយកើតហេតុក្រុមគ្រួសារបានរាយការណ៍ជួនសមត្ថកិច្ចមូលដ្ឋាននៅពេលនោះសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីចុះមកធ្វើកោសល្យវិច្ច័យ។ក្រោយពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបានអោយដឹងថាសពពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print