ប្រកាសផ្តល់សិទ្ធិលក់ឱសថបំប៉នសុខភាព សារ៉ាយមុទ្រឃូស៊ី ក្រុមហ៊ុន គ្រោងបើករោងចក្រឱសថបំប៉នសុខភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ក្រោយពីការដាក់លក់ឱសថបំប៉នសុខភាព សារ៉ាយមុទ្រឃូស៊ីប្រកបដោយជោគជ័យនៅកម្ពុជារួចមករោងចក្រផលិតឱសថបំប៉នសុខភាពដែលមានទីតាំងនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុនតំណាងរបស់ខ្លួនប្រចាំតំបន់អាស៊ីប៉ាស៊ីប៉ាស៊ីហ្វិកដែលមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរីឈ្មោះថាក្រុមហ៊ុន Sainhall Nutrihealth Ltd Pte. បានសម្រេចផ្តល់សិទ្ធិផ្តាច់មុខដោយឥតស្ទាក់ស្ទើរ ដល់ក្រុមហ៊ុនសម្រស់ធម្មជាតិ ឯ.ក តែម្តង។ ក្រុមហ៊ុននេះគ្រោងនឹងបើករោងចក្រឱសថបំប៉នសុខភាពនៅកម្ពុជាដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។
បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏ដូចជាងបុគ្គលិកក្រុមហ៊ុនសម្រស់ធម្មជាតិ ឯ.ក ក្នុងការធ្វើទីផ្សារចែកចាយនូវផលិតផលថ្មីដែលជាប្រភេទឱសថបំប៉នសុខភាព ដែលមានឈ្មោះថា សារ៉ាយសមុទ្រឃូស៊ី (Coosea Premium Spirulina) មួយរយៈពេលមក ក្រុមហ៊ុននេះទទួលបានការគាំទ្រពីសំណាក់អថិជន ក៏ដូចជាអ្នកគាំទ្រ ទាំងចាស់ ទាំងក្មេង យ៉ាងច្រើនលើសលប់ ទូទាំងប្រទេស និងក្រៅស្រុក។ ជាក់ស្តែងទំព័រ Facebook របស់ក្រុមហ៊ុននេះ (សម្រស់ធម្មជាតិ – Natural Beauty និង ស្រីអូន សម្រស់ធម្មជាតិ) មាន Followers សរុបរហូតដល់ទៅជាង 800,000 នាក់ឯណោះ។ វីដេអូខ្លះដែលបង្ហោះចេញពីទំព័រ Facebook របស់សម្រស់ធម្មជាតិ មានអ្នកមើលលើសពី 1,000,000 ដងទៅទៀត។ក្រៅតែពីការលក់ផលិតដែលមានគុណភាពលេខ១ ស្តង់ដាពិភពលោក ដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនមួយនេះក៏ល្បីល្បាញខ្លាំងណាស់ដែរក្នុងការធ្វើជំនួយមនុស្សធម៌ជួយអ្នកខ្វះខាតនៅក្នុងប្រទេសកម្ពុជា។
លោក ឈាង រ័ត្ន សហស្ថាបនឹក និងជាទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន បានមានប្រសាសន៍ថាក្រុមហ៊ុនបានកំណត់ទស្សនវិស្ស័យយ៉ាងមុតស្រួចថា “ក្រុមហ៊ុននឹងធ្វើអោយប្រជាជនកម្ពុជាមានសុខភាពល្អប្រសើរជាងមុន និងអាចរស់បានយូរជាងមុន ១០ឆ្នាំបន្ថែមទៀតនៅឆ្នាំ ២០៣០” ហើយលោកថាដើម្បីសម្រេចបានទស្សនវិស្ស័យនេះ ក្រុមហ៊ុន សម្រស់ធម្មជាតិ មានបេសកម្មជាច្រើនត្រូវធ្វើដូចជា ការអប់រំប្រជាជនអោយចេះថែទាំងសុខភាពតាមបែបធម្មជាតិ និងតាមបែបវិទ្យាសាស្ត្រ ការចំរាញ់ផលិតផលលេខ១ និងការបង្កើតរោងចក្រផលិតឱសថបំប៉នសុខភាពនៅកម្ពុជា ជាដើម។
​លោក យៀប តឹក ចឹង (Yeap Tech Cheong) តំណាងរោងចក្រផលិតឱសថបំប៉នសុខភាព បានមានប្រសាសន៍ថា មូលហេតុដែលក្រុមហ៊ុនរបស់លោក សម្រេចផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនសម្រស់ធម្មជាតិ នៅប្រទេសកម្ពុជា ព្រោះតែថ្នាក់ដឹកនាំ សម្រស់ធម្មជាតិ ឯ.ក មានទស្សនវិស្ស័យវែងឆ្ងាយ និងច្បាស់លាស់ ហើយស្រដៀងគ្នានឹងទស្សនវិស្ស័យរបស់ក្រុមហ៊ុនលោកផងដែរ។ លោកបន្តទៀតថា លោកសូមកោតសរសើរពីស្នាដៃនៃការក៏សាងអតិថិជន ការជួយដល់សង្គម និងការលក់របស់ក្រុមហ៊ុនមួយនេះ។ លោកថា ពិតជាមិនគួរអោយជឿទាល់តែសោះថា ក្រុមហ៊ុនមួយនេះដែលមានបុគ្គលិកត្រឹម ២០នាក់ ហើយទើបតែបង្កើតឡើងដោយសហគ្រិនវ័យក្មេងអាចធ្វើបានរឿងដ៏អស្ចារ្យជាច្រើនបែបនេះ។ លោក យៀប បន្ថែមទៀតថា ត្រឹមតែរយៈពេលមិនដល់១ឆ្នាំផង ក្រុមហ៊ុនសម្រស់ធម្មជាតិ ទទួលបានការគាំទ្រ និងលក់បានយ៉ាងច្រើនដែលមានចំនួនប្រហាក់ប្រហែល និងលើសប្រទេសមួយចំនួន ទៀតនៅតំបន់អាស៊ីអាគ្នេយ៍បាត់ទៅហើយ។ លោកក៏បានបន្ថែមថា ថ្នាក់ដឹកនាំ សម្រស់ធម្មជាតិ មានវ័យក្មេងៗប៉ុន្តែពោពេញដោយភាពឆ្លាតវ័យ និងមហិច្ចតា ក្នុងការធ្វើអាជីវកម្ម។ លោក ក៏បាននិយាយបន្តទៀតថាលោកបានមកធ្វើទស្សនកិច្ចកម្ពុជាកាលពី ១៥ឆ្នាំ ប៉ុន្តែពេលនោះលោកមើលមិនឃើញពីទីផ្សារឱសថបំប៉នសុខភាពនៅក្នុងប្រទេសកម្ពុជាទេ ហើយលោកក៏រកដៃគូរអាជីវកម្មនៅកម្ពុជាមិនបានដែរនៅពេលនោះ។ លោក យៀប ថាលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលលោកមកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៣០ មីនា ២០១៩ ហើយឃើញការរីកចំរើនរបស់កម្ពុជា។
​ចុងក្រោយលោក យៀប ដែលជាតំណាងរោងចក្រ ក៏បានសន្យាថាលោកនឹងជ្រោមជ្រែងអោយអស់ពីសម្ថភាពដើម្បីជួយ ក្រុមហ៊ុន សម្រស់ធម្មជាតិ បង្កើតរោងចក្រផលិតឱសថបំប៉នសុខភាពនៅប្រទេសកម្ពុជាដើម្បីអោយថ្លៃដើមទាប និងដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជាផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print