ភ្នំពេញ ៖ បុរសរត់កង់បីម្នាក់ ត្រូវបុរសម្នាក់ដែលបើករថយន្តវាយបែកក្បាលនិងរងរបួសស្រាល ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅទល់មុខទូរគមនាគមន៍កម្ពុជា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី សិ្ថតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
បើតាមសាក្សីបានអោយដឹងថា ជនរងគ្រោះជាអ្នករត់កង់បី កំពុងដែលអង្គុយចាំដឹកម៉ូយនៅទល់មុខទូរគមនាគមន៍កម្ពុជា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ដែលសិ្ថតនៅក្នុងសង្កាត់បឹងព្រលឹត ស្រាប់តែដល់ម៉ោងប្រមាណ១១និង៤៥នាទី មានរថយន្តមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ ដែលមិនបានស្គាល់អត្តសញ្ញាណ បានចេញពីរថយន្ត ហើយបានវាយទៅលើបុរសរត់កង់បីបណ្តាលឲ្យបែកក្បាលដោយមិនដឹងមូលហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកពិនិត្យ។ ចំណែកឯជនរងគ្រោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរឯកជន ហើយរថយន្តដែលបង្កនិងកង់បី ត្រូវបានធ្វើការឃាត់ទុករង់ចាំនៅប៉ុស្តិ៍បឹងព្រលឹត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ វិបុល