ថ្ងៃទី​៣មេសា​ ស្ពានជ្រោយចង្វារ​ទី១​ បេីក​ដំណើរ​ការ​ ,​ សង្ឃឹម​ថា​លែង​កកស្ទះ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ចែករំលែក៖

ភ្នំពេញ​៖​ស្ពា​ន​មិត្តភាព​កម្ពុជា​-ជប៉ុន​ ឬ​ ហៅថា​ស្ពាន​ជ្រោយចង្វារ​ទី១​ នឹង​បេីក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ ខាងមុខ​នេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

បេី​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បង្ហាញ​ថា​ ស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់។

បន្ទាប់ពីជួសជុលរួច ស្ពាននេះមានលក្ខណៈខុសពីស្ពានចាស់ ដែលស្ពាននេះមានភាពរឹងមាំ និងមានគំនូសសញ្ញាបែងចែក សម្រាប់អ្នកថ្មើរជើង ម៉ូតូ និងឡាន។

ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមវិស្វករ និងអ្នកជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ទើបគម្រោងនេះអាចបញ្ចប់យ៉ាងរលូន ដើម្បីដាក់ស្ពាននេះឱ្យដំណើរការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ​២០១៩​ ខាងមុខនេះ ក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុង ពេលបុណ្យចូលឆ្នាំខ្មែរ។

ប្រជាពលរដ្ឋ​សម្តែង​ក្តី​ត្រេកអរ​ ហេីយ​សង្ឃឹម​ថា​ ឆ្នាំ​នេះ​នឹង​មិន​មាន​ការ​កកស្ទះ​ចរាចរណ៍​ ដូច​ឆ្នាំ​មុនៗ​ឡើយ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print