គ្រោះធម្មជាតិបានបំផ្លាញផ្ទះពលរដ្នចំនួន២ខ្នងនៅសង្កាត់កំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ភ្លៀងលាយខ្យល់កន្រ្តាក់បង្ករឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង កាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃអាទិត្យ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣១ ខែមីនា គ.ស ២០១៩ ស្ថិត នៅភូមិទី០៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះទី១ឈ្មោះ ទូច សារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំផ្ទះទំហំ០៤មx០៦ម របើកដំបូលផ្ទះទាំងស្រុង។
ទី២.ម្ចាស់ផ្ទះឈ្មោះ ហេង កុកញ៉ ភេទប្រុស អាយុ៦៥ឆ្នាំ ធ្លុះធ្លាយដំបូលផ្ទះ,បែកទូរទស្សន៍ចំនួន០១គ្រឿងនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត(ដោយសារដំបូលផ្ទះឈ្មោះទូច សារិទ្ធ ប៉ើងសង្កត់លើបណ្តាលឲ្យធ្លុះធ្លាយដំបូល)។
គ្រោះធម្មជាតិខាងលើនេះមិនបង្ករអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print