យកម៉ូតូបងប្រុសទៅបញ្ចាំយ្លុយចាក់បាល់ ទ្រាំលែងបានចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវជាប្អូនប្រុសបង្កើតដោយ សារតែញៀនល្បែងភ្នាល់ចាក់បាល់ហ៊ានយកម៉ូតូបងប្រុសបង្កើតខ្លួនឯងទៅបញ្ជាំចំនួន២ដងរហូតបងប្រុសបង្កើតខ្លួនឯងក្តៅចិត្តក៏ចាប់ចងដៃចងជើងរួចប្រគល់ទៅអោយសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង១៥នាទីយប់ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចការាសសាំងកាលតិចស្តុបពេទ្យចិនស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះត្រូវជាបងសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុប្រហែលជា១ខែមុនប្អូនប្រុសរបស់គាត់បង្កើតបានលួចយកម៉ូតូរបស់ខ្លួនយកទៅដាក់បញ្ចាំបានចំនួន600$នឹងលើកទី២ ចំនួន400$យកទៅលេងល្បែងចាញ់អស់លុះពេលដែលកើតហេតុម៉ូតូដែលដាក់បញ្ចាំត្រូវបានលោះយកមកវិញហើយក៏ប៉ុន្តែដោយសារតែខឹងនិងទង្វើមិនចេះរាងចាលដោយយកម៉ូតូរបស់គាត់ទៅដាក់បញ្ចាំពីដងហើយនៅតែមិនឈប់ក៏តាមរកចាប់បាននៅចំណុចកើតហេតុខាងលើនេះរួចចងដៃចងជើងជាប់នឹងម៉ូតូកង់បីប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចតុមុខចាត់ការតាមច្បាប់ពេលសួរនាំទើបដឹងថាយកម៉ូតូចេញមកពីម្តុំផ្លុវជាសុផារ៉ាទើបដឹកយកទៅប៉ុស្តិ៍ទួលសង្កែ២វិញ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីអោយសមត្ថកិច្ចធ្វើតាមនិតិវិធីផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print