ចុងសប្តាហ៍នេះ មានករណីសម្ពោធ“ភ្លើងបំភ្លឺ”របស់អង្គការហ្វារនៅភ្នំពេញជាមួយការសម្តែងបីថ្ងៃជាប់គ្នាថ្ងៃព្រហស្បតិ៍ ទី៤-៥-៦ខែមេសា ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ យើងតាមសេចក្តីប្រកាសព័ត៍មានគឺ អង្គការហ្វារពន្លីសិល្បៈប្រារព្ធខួបលើកទី ២៥ នៃសមាគម! ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃ ទី៦ ខែ មេសា នៅគ្រប់ទីកន្លែងនៃវិទ្យាស្ថានអង្គរហ្វារ ពន្លឺសិល្បៈនឹង បង្ហាញ ពីភាព ច្នៃប្រឌិត ទាំង អស់ របស់វិចិត្រកររបស់ខ្លួន ដូចជាតន្រ្តីករ វិចិត្រករក្រាហ្វិច អ្នកសំដែងសៀក វិចិត្រករ ផ្នែក សិល្បៈទស្សនីយភាពនិងអ្នកឌីហ្សាញ ក្នុងកំឡុងពេល ៣ ថ្ងៃនៃការប្រារព្ធពិព័រណ៍ “ភ្លើងបំភ្លឺ” ដែលអមដោយ ការប្រគំតន្ត្រី ការសំដែងសិល្បៈ និងការតាំងពិព័រណ៍។
អស់រយៈពេលម្ភៃប្រាំឆ្នាំហើយ អង្គការហ្វារពន្លឺសិល្បៈ បានបើកទ្វារផ្តល់ឳកាសដល់សិស្សដំបូងរបស់ខ្លួន ឲ្យបង្កើត មជ្ឈមណ្ឌល សិល្បៈ និង សហគមន៍ ដំបូងគេនៅខេត្តបាត់ដំបង។ គោលដៅគឺដើម្បីកែលំអជីវិតរស់នៅរបស់កុមារនិងយុវជន តាមរយៈសិល្បៈនិងការអប់រំ រួមទាំង កសាងប្រទេសឡើងវិញនិងផ្តល់នូវដង្ហើមជីវិតថ្មីចូលទៅផ្នែកវប្បធម៌និងដល់ប្រជាជនដែលវាត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះសង្គ្រាមជាច្រើនទសវត្សរ៍មកហើយ។

ពន្លឺសិល្បៈ មានការជឿជាក់មុតមាំលើសិល្បៈ ជាយានសម្រាប់ការអភិវឌ្ឍមនុស្សជាតិនិងការផ្លាស់ប្តូរសង្គម។ “ពន្លឺសិល្បៈ” ជាភាសា ខ្មែរ គឺ បេសកកម្មរបស់ហ្វារពន្លឺសិល្បៈដើម្បីផ្តល់នូវបរិយាកាសប្រកបដោយការច្នៃប្រឌិតនិងនាំទៅរកពេលអនាគត ដែលក្មេងជំនាន់ ក្រោយ ទទួល បាន ការអប់រំផ្លូវការការបណ្តុះបណ្តាលសិល្បៈនិងការគាំទ្រផ្នែកគុណភាពសង្គម។

ជាមួយ នឹងសាលា សិល្បៈទស្សនីយភាពនិងសិល្បៈអនុវត្តន៍ សាលាសិល្បៈសម្តែងនិងកម្មវិធីអប់រំរបស់ខ្លួន – សាលាមត្តេយ្យសហគមន៍ បណ្ណា ល័យ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍របស់ខ្លួន – អង្គការហ្វារបានផ្តល់និងសម្របសម្រួលដល់ការចូលសាលារៀន ការសិក្សាពីសិល្បៈនិង ការបណ្តុះ បណ្តាលជំនាញ ផ្នែកសិល្បៈ។
ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ១៩៩៣ សមាគមបានប្តេជ្ញាចិត្តបង្កើតសហគមន៍សិល្បៈដែលប្រកបដោយនិរន្តរភាពមួយនៅកម្ពុជា។ ដើម្បីធ្វើ ដូច្នេះបាន សមាគមខិតខំផ្តល់ជូននិស្សិតនូវការបញ្ចប់ការសិក្សា ដើម្បីទទួលបានការងារដែលមានស្ថេរភាពតាមរយៈ ការសម្តែង សៀក កម្ពុជាហ្វារ ស្ទូឌីយោសម្រាប់ក្រាហ្វិកឌីហ្ស៊ាញ គំនូរជីវចលរបស់ស្ទូឌីយោកែច្នៃហ្វារ ឬតាមរយៈភាពជាដៃគូជាមួយស្ថាប័នសង្គមផ្សេងៗ។

ព្រឹត្តិការណ៍ពិព័រណ៍ “ភ្លើងបំភ្លឺ” ដែលរៀបចំឡើងដោយវិទ្យាស្ថានបារាំងនៃកម្ពុជាគឺជាព្រឹត្តិការណ៍ដំបូងនៃឆ្នាំនេះអង្គការហ្វារពន្លីសិល្បៈ ដើម្បីប្រារព្ធខួបលើកទី ២៥ នៃសមាគមខ្លួន ក្នុងអំឡុងពេលសប្តាហ៍សម្ពោធនៅថ្ងៃទី៤ ថ្ងៃទី៥ និងថ្ងៃទី៦ ខែមេសា នៅទីក្រុងភ្នំពេញ។
នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា នៅម៉ោង៦:៣០នាទីល្ងាច៖ ពិព័រណ៍
ពិព័រណ៍រួមគ្នានៃសាលាសិល្បៈទស្សនីយភាពនិងសិល្បៈអនុវត្តន៍នៃអង្គការហ្វារពន្លឺសិល្បៈនឹងត្រូវបានតាំងក៏ដូចជាសម្តែង ជាផ្លូវការនៅ ថ្ងៃ ព្រហស្បតិ៍ ទី៤ ខែមេសាឆ្នាំ ២០១៩ ។ ចាប់ពីម៉ោង៦:៣០ ទៅ លោកអ្នកចូលរួមកម្សាន្តក្នុងការងាររបស់វិចិត្រករសិល្បៈទស្សនីយភាព អ្នក រចនារូបភាព និងវិចិត្រករសម្តែងរបស់ហ្វារពន្លឺសិល្បៈ។
សិល្បៈទស្សនីយភាព – វិចិត្រករទាំងអស់ដែលចូលរួមការតាំងពិព័រណ៍នេះគឺជាអតីតនិស្សិតឬស្ថាបនិកនៃសាលាវិចិត្រសិល្បៈហ្វារពន្លឺ សិល្បៈ។ ពួកគេនឹងចូលរួមចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន គំនិតលើកទឹកចិត្ត និងអារម្មណ៍របស់ពួកគេតាមរយៈគំនូរ រូបចម្លាក់ និងការតាំង បង្ហាញផ្សេងៗ។ ពួកគេក៏ចែករំលែកផង ជាមួយយើងនូវចក្ខុវិស័យរបស់ពួកគេអំពីប្រវត្តិសាស្ត្រកម្ពុជានិងសង្គមទំនើបនាពេលបច្ចុប្បន្ន។ ដូច្នេះពួកគេគឺជាមុខមាត់ថ្មីនៃសិល្បៈសហសម័យនៅកម្ពុជា។ នឹងមានការដំឡើងការតាំងពិព័រណ៍ពីរកន្លែងនៃការតាំងវត្ថុសិល្បៈ អំពៅ ផ្តៅ ឫស្សី តាំងបង្ហាញនៅសាលតាំងពិពណ៌និងនៅសួនច្បារនៃវិទ្យាស្ថាន។
ជីវចលនា / ក្រាហ្វិចឌីហ្ស៊ាញ – តាមរយៈស៊េរីនៃផ្ទាំងព័ត៌មាន និងវីឌីអូ ដែលបង្ហាញពីការងារដែលបានធ្វើឡើងដោយនិស្សិតអង្គរហ្វារ ការតាំងពិព័រណ៍នេះមានគោលដៅលើកកម្ពស់ការយល់ដឹងអំពីដំណើរការការងាររបស់និស្សិត តាមរយៈការតុបតែង ប្រកបដោយភាពច្នៃ ប្រឌិតរបស់ពួកគេ។
ខណៈពេលបើកកម្មវិធី យើងមាន ការបង្ហាញការគូរគំនូរផ្ទាល់នៅនឹងកន្លែង នឹងស្វាគមន៍អ្នកទស្សនាទាំងឡាយ ដែលចួលអមដោយ តន្រ្តី និង ការសម្តែងសៀក។ ការប្រគំតន្រ្តីមួយក៏ត្រូវបានគ្រោងទុកជាមួយក្រុមភ្លេង fanfare 3Francs6Sous ដែល បាន ធ្វើ ដំណើរ កំសាន្ត នៅអាស៊ី។
នៅថ្ងៃសុក្រ ទី៥ ខែមេសា នៅម៉ោង៧ យប់៖ ការប្រគំតន្រ្តីក្រុមតន្ត្រីករនៃហ្វារពន្លឺសិល្បៈនឹងប្រគំបទចម្រៀងមួយចំនួន:
• ចង្វាក់សាំប៉ារ៉េហ្គែ (Samba reggae) (លាយជាមួយឧបករណ៍ភ្លេងប្រពៃណីខ្មែរ)
• តន្ត្រីប្រពៃណី និងតន្រ្តីបុរាណ
• តន្ត្រីសម័យ
ក្រុមតន្ត្រីករនៃអង្គការហ្វារក៏នឹងធ្វើការសម្តែងរបាំសហសម័យនិងសៀកខ្លីៗផងដែរ។
នៅថ្ងៃសៅរ៍ ទី៦ ខែមេសា នៅម៉ោង២:៣០រសៀល ដល់ម៉ោង៥ ល្ងាច៖ សៀកវប្បកម្ម ចាប់ពីម៉ោង ២:៣០ នាទីរសៀល ចូលទស្សនាការសម្តែងសៀក ដែលនាំលោកអ្នកឲ្យរំភើប សប្បាយរីករាយពីការសម្តែងមួយទៅការ សម្តែងសិល្បៈមួយទៀត!
ការតំឡើងឆាកសម្តែង ៦កន្លែង នៅទីតាំង ៦កន្លែងផ្សេងៗគ្នា នៅវិទ្យាស្ថានបារាំង។ ឆាកសម្តែងនីមួយៗ នឹងស្វាគមន៍ក្រុម សម្តែង សៀកតូចៗ ដែលអមដោយការប្រគំតន្ត្រី និការបង្ហាញការគូរគំនូរផ្ទាល់។ ការសម្តែងសៀកនេះរួមមានការសម្តែងផ្សេងៗគ្នាដូចជា៖ ត្រែះ , ការពួតដៃគ្នា, កាយសិល្បៈ(acrobatic), rolabola, hoola hoop, ត្លុក, banquine និងការសម្តែងផ្សេងៗទៀត។។
ការសម្តែងទាំងអស់គឺចូលរួមទស្សនាដោយគិតថ្លៃ និងជាសាធារណៈ។

ទំនាក់ទំនងសារព័ត៌មាន | វិទ្យាស្ថានបារាំងនៅកម្ពុជា
ភាសាបារាំង / អង់គ្លេស
ម៉ារីយុង ណូលេ(Marion Nollet)
M +855 (0)12 333 501
T +855 (0)23 213 611 /612
E : [email protected]

ភាសាខ្មែរ
ឆុន ប៊ុនឈឿន
M +855 (0)93 479 047
T +855 (0)23 213 611 /612
E : [email protected]

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print