ភ្នំពេញ៖កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋានរាជធានីភ្នំពេញបានធ្វើការដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលសង្ស័យថាពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃម៉ាកiPhone Xពីជនជាតិចិននៅម្តុំស្ពានតិចណូ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង ០៥នាទីយប់ថ្ងៃទី១ខែមេសាឆ្នាំ២០១៩តាមបណ្តោយផ្លូវ១០៧នៅចំណុចម្តុំអាហារបាត់ដំបងស្ថិតនៅក្នុងសង្កាត់អូរឬស្សី៤ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាល
បានអោយដឹងថាមុនពេលកើតហេតុមានជនរងគ្រោះជាជនជាតិចិន២នាក់កំពុងតែជិះម៉ូតូកង៉បីមួយគ្រឿងមកតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតខណពេលជិះមកដល់ចំណុចកើតហេតុម្តុំស្ពានតិចណូជនរងគ្រោះយកទូរស័ព្ទដៃមកចុចស្រាប់តែលេចមុខជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកបានជិះមកជិតរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចជិះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗនោះដែរជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់១បន្ទាប់ មកខាងកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវមើលតាមប្រពន្ធអុីនធឺណេតក៏ឃើញ សញ្ញាបញ្ជាក់ថាជន សង្ស័យកំពុងតែនៅម្តុំផ្លូវសុខហុកក្នុងNetមួយកន្លែងភ្លាមៗនោះដែលគ្រាន់តែកម្លាំងព្រហ្មទណ្ឌកំរិតស្រាលចូលទៅជនសង្ស័យឈ្មោះញ្ញៀនចាន់តារាភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជាន់ទី១សង្កាត់អូរឬស្សី៤ខណ្ឌ៧មករាកំពុងតែអង្គុយលេងក្នុងNetនោះឃើញភ្លាមក៏រត់ចេញក្រៅទៅសំដៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋនៅម្តុំនោះបង្កការភ្ញាក់ផ្អើលតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកទៅសួរនាំនៅប៉ុស្តិ៍អូរឬស្សី៤ដោយសួរនាំដឹងរឿងទៅក៏បញ្ចូនជនសង្ស័យទៅកាន់ប៉ុស្តិ៍ផ្សារដេប៉ូ៣វិញដើម្បីធ្វើតាមនិតិវិធី
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារដេប៉ូ៣ដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕ធឿនព្រែកជ័យ