​ប្រជាពលរដ្ឋ​ខេត្ដស្វាយរៀង​យក​លាមក​គោក្របី​ទៅ​លក់​ឱ្យ​ជនជាតិ​វៀតណាម​ ហើយ​ទិញ​ជីគីមី​ពី​គេ​វិញ​

ចែករំលែក៖

​លោក​ សំ​ មឹ​ប​ ជា​ប្រជាពលរដ្ឋ​ម្នាក់​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ ទៀត​រស់នៅ​ក្នុងភូមិ​អូរ​ ឃុំ​ថ្មី​ ស្រុក​ កំពង់​រោទ៍​ ខេត្ដស្វាយរៀង​ ដែល​ជា​ និច្ចកាល​តែង​យក​លាមក​គោ​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​នៅ​តំបន់​ព្រ​ដែន​បាន​ និយាយ​ថា​ លាមក​គោ​-​ក្របី​មាន​តម្រូវ​ ការ​ច្រើន​ពី​ឈ្មួញ​វៀតណាម​មិន​ថា​មាន​ប៉ុន្មាន​ទេ​ គឺ​ពួក​គេ​ទទួល​ទិញ​ទាំងអស់​ ក្នុង​មួយ​បាវ​ថ្លៃ​៥០០០​រៀល​ឬ​ស្មើនឹង​ ៣​ម៉ឺន​ដុ​ង​ ។​

​កសិករ​រូប​នេះ​បាន​រៀបរាប់​ពី​មូល​ ហេតុ​ដែល​នាំ​ឱ្យ​គាត់​សម្រេចចិត្ដ​លក់​លាមក​គោ​ដោយ​មិន​ទុក​ធ្វើ​ជី​ដាក់​ស្រែ​ របស់​ខ្លួន​នោះ​ថា​ គឺ​បណ្ដាល​មក​ពី​លាមក​ គោ​ដែល​គាត់​ប្រមូល​បាន​មាន​ចំនួន​តិចតួច​ពេក​មិន​អាច​ដាក់​ក្នុង​ស្រែ​បាន​គ្រប់​ គ្រាន់​នោះ​ឡើយ​ ។​ ដូច្នេះ​គាត់​ក៏​សម្រេច​ យក​វា​ហាល​ឱ្យ​ស្ងួត​រួច​ដឹក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​តែ​ម្ដង​ទៅ​ ។​

​ទោះជា​យ៉ាងណា​អ្នក​ភូមិ​អូរ​ ឃុំ​ថ្មី​ ស្រុក​កំពង់​រោទ៍​ភាគច្រើន​នៅ​រដូវប្រាំង​ តែងតែ​ប្រមូល​លាមក​គោក្របី​របស់​ខ្លួន​នៅ​ជិតៗ​ផ្ទះ​ និង​ពី​វាលស្រែ​ហើយ​ហាល​ ឱ្យ​ស្ងួត​រួច​ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​ដែល​ចាំ​ទិញ​នៅ​ច្រកព្រំដែន​ ។​

​ចំណែក​អ្នកស្រី​ ខៀវ​ សំបូរ​ រស់​ភូមិ​ ឃុំ​ខាងលើ​នេះ​ដែរ​បាន​លើក​ឡើង​ថា​ ភាគច្រើន​អ្នក​ភូមិ​ដែល​យក​លាមក​គោ​ទៅ​លក់​គឺ​ពួក​គាត់​ពុំ​មាន​ដីស្រែ​ឡើយ​ ។​ ដូច្នេះ​ឆ្លៀតពេល​ទំនេរ​ពួក​គាត់​ក៏​ប្រមូល​លាមក​គោក្របី​យក​មក​ហាល​លក់​ឱ្យ​ ឈ្មួញ​វៀតណាម​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំ​ព់ង​រោទ៍​បាន​និយាយ​ថា​ ការ​លក់​លាមក​គោក្របី​ នេះ​ ដោយសារ​បញ្ហា​ជីវភាព​ និង​កម្រិត​ នៃ​ការ​ចេះ​ដឹង​នៅ​ទន់ទាប​ ។​ នៅ​ពេល​ដល់​ រដូវ​ធ្វើស្រែ​ចម្ការ​ពួក​គាត់​ត្រូវ​ប្រមូល​លុយ​យក​ទៅ​ទិញ​ជីគីមី​ពី​ឈ្មួញ​វៀតណាម​ដើម្បី​យក​មក​ដាក់​ស្រែ​ជំនួស​វិញ​ ។​ ប្រការ​ នេះ​ធ្វើ​ឱ្យ​ដី​ខះ​រឹង​ខូចគុណភាព​ និង​ធ្វើ​ឱ្យ​ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ប្រើប្រាស់​កសិផល​នោះ​ទៀត​ផង​ ។​

​ដោយឡែក​ចំពោះ​អ្នកជំនាញ​ផ្នែក​ កសិកម្ម​បាន​និយាយ​ថា​ ជា​ទូទៅ​លាមក​ សត្វពាហនៈ​ដូច​ជា​ គោ​ ក្របី​ គឺ​មាន​សារ​ សំខាន់​ណាស់​សម្រាប់​កសិករ​យក​ធ្វើ​ជា​ជី​ដាក់​ស្រែ​ឬ​ក៏​ប្រើប្រាស់​ក្នុង​ការ​ដាំ​ដំណាំ​ផ្សេងៗ​ដើម្បី​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​ ក៏​ដូច​ជា​រក្សា​គុណភាព​ដីស្រែ​ចម្ការ​ ។​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ប្រជាពលរដ្ឋ​យើង​ បែរ​ ជា​យក​លាមក​សត្វ​ទាំងនេះ​ទៅ​លក់​ឱ្យ​ វៀតណាម​ហើយ​បែរជា​ទិញ​ជីគីមី​ពី​គេ​មក​វិញ​នេះ​ ជា​ទ​ង្វើ​ខុសឆ្គង​ណាស់​ ។​ ជី​ ធម្មជាតិ​ដូច​ជា​លាមក​សត្វ​នេះ​ជាដើម​ ជា​ជី​ដ៏​ល្អ​សម្រាប់​ផ្ដល់​ជីវជាតិ​ដល់​ដី​ កសិកម្ម​ដែល​ធ្វើ​ឱ្យ​គុណភាព​ដី​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ។​ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ ពួក​គាត់​យក​លាមក​សត្វ​ទាំងនេះ​ទៅ​លក់​ឱ្យ​វៀតណាម​ ហើយ​បែរជា​ទៅ​ទិញ​ជីគីមី​ ពី​ពួក​គេ​វិញ​នោះ​មិនយូរ​ទេ​គុណភាព​ដី​ របស់​ពួក​គាត់​នឹង​ថយ​ចុះ​ហើយ​ទិន្នផល​ ដំណាំ​ក៏​ថយ​ចុះ​ដែរ​ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ​នគរវត្ដ​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​ខាង​មន្ទីរ​កសិកម្ម​ខេត្ដស្វាយរៀង​បាន​នៅឡើយ​ទេ​ ៕​

ដោយ៖ សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print