ភ្នំពេញ៖ ផ្ទះ១ខ្នងដែលធ្វេីឡេីងដោយឈេីលេី ថ្មក្រោមត្រូវបានអគ្គីភ័យឆាបឆេះ បណ្ដាលឲ្យរងការខូចខាតទាំងស្រុ ងក្នុងខណៈពេលដែលម្ចាស់មិននៅនិ ងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោ ង៨និង៤០នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ៤២ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះរងគ្រោះខាងលើនោះមានទំហំ៨ម៉ែ ត្រគុណនឹង៩ម៉ែត្រសាងសង់ពីឈើលើថ្ មក្រោមនិងប្រក់ក្បឿងរ ដែលជាកម្មសិទ្ធិរបស់ស្រ្តីឈ្មោះ ម៉ន ម៉ុន អាយុជាង៣០ឆ្នាំមុខរបរលក់ដូរឥវា ន់ចាបហួយ និងប្ដីឈ្មោះផង់សារឿន អាយុ៤០ឆ្នាំមុខរបរកម្មកររោងចក្ រកាត់ដេរ ។
នៅមុនពេលកើតហេតុបុរសជាប្ដីបា នទៅធ្វើការរោងចក្រកសត់ដេរ ចំណែកប្រពន្ធបានចេញទៅផ្សារដើម្ បីទិញឥវាន់យកមកលក់ ដោយបានទុកឲ្យឪពុកម្ដាយនៅចាំផ្ទះ ប៉ុន្តែខណៈនោះឪពុកម្ដាយរបស់ពួ កគាត់មិនបានស្ថិតនៅក្នុងផ្ទះឡើយ គឺពួកគាត់ទាំង២នាក់ជាប់រវល់នៅក្ នុងតូបលក់ដូរខាងមុខ ។
ប្រភពដដែលបសនបន្តថា លុះក្រោយមកស្រាប់តែមានភ្លើងឆា បឆេះផ្ទះផ្នែកខាងក្រោយ ប៉ុន្តែខណៈនោះពួកគាត់មិនបានដឹ ងឡើយ រហូតដល់មានការឆាបឆេះខ្លាំងពេ ញបន្ទុកទៅហើយមានផ្សែងហុយខ្លាំង ត្រូវបានអ្នកជិតខាងនិងអ្នកដំណើ រតាមផ្លូវឃើញស្រែកប្រាប់ទើបពួ កគាត់ដឹង និងមានការភ្ញាក់ផ្អើលហើយអ្នកភូ មិបាននាំគ្នាជួយពន្លត់ដែរតែមិ នឈ្នះ ភ្លើងក៏លេបត្របាក់ផ្ទះនោះទាំងស្ រុងតែម្ដង។តាមការសន្និដ្ឋានអា ចបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី មុនពេលដែលដាច់ភ្លើងមកម្ល៉េះដោ យវាបានឆេះខ្សែភ្លើងនិងរាលដល់ឈើ ផ្ទះបន្តិចម្ដងៗ ប៉ុន្តែដោយសារតែម្ចាស់មិនដឹង ទើបបង្កជាការឆាបឆេះខ្លាំងឡើ ងៗរហូតឆេះអស់ទាំងស្រុង។
ខណៈនោះដែ ររថយន្តពន្លត់អគ្គីភ័យដែលប្រចាំ ការនៅសាលាខណ្ឌពោធិ៍សែនជ័យ២គ្រឿ ងបានចេញទៅអន្តរាគមន៍ភ្លាមៗដែរប៉ុ ន្តែដោយសារតែឆ្ងាយផងនិងកកស្ទះ ចរាចរផងទើបមិនអាចចេញទៅទាន់ឡើយគឺ ទៅដល់បានត្រឹមតែបាញពន្លត់រងើកភ្ លើងដែលនៅសេសសល់ប៉ុណ្ណោះ៕ សុខាសែ នជ័យ