ភ្នំពេញ ៖ នារីម្នាក់បើករថយន្តស៊េរីទំនេីបបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅមុខក្រសួង មហាផ្ទៃ បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ទុករថយន្តចោលគេចខ្លួនបាត់។
ហេតុការន៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៏ ទី៤ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះនរោត្តមខាងមុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
នារីអ្នកបើករថយន្តបង្ករមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេក្រោយកើតហេតុបានគេចខ្លួនចេញពីកន្លែងកើតហេតុទៅបាត់។
ប្រភពពត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបាន ឃេីញរថយន្តស៊េរីទំនេីបម៉ាកអូឌី A7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR -2303 បេីកបរដោយនារី ម្នាក់ បានធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវបាក់អស់ចំនួន២កង់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងដែលមិនបណ្ដាលឲ្យមនុស្សរងរបួស ។
បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុតែ មិនឃាត់អ្នកបើករថយន្តទេ បែជាបណ្តោយឲ្យម្ចាស់រថយន្តខល ហៅមិត្តភ័ក្រ្តមកទទួលគេចខ្លួនបាត់បន្សល់ទុកតែរថយន្តឲ្យសមត្ថកិច្ចទាក់ទងទៅជំនាញស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរង ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ