នារីម្នាក់បើករថយន្តបុកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​ ៖ ​នារីម្នាក់បើករថយន្តស៊េរីទំនេីបបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅមុខក្រសួង មហាផ្ទៃ បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ទុករថយន្តចោលគេចខ្លួនបាត់។

ហេតុការន៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ​ ឈានចូល ថ្ងៃព្រហស្បតិ៏ ទី៤​ ខែមេសា​ ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវព្រះនរោត្តមខាងមុខក្រសួងមហាផ្ទៃ​ ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានី ភ្នំពេញ​។

នារីអ្នកបើករថយន្តបង្ករមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេក្រោយកើតហេតុបានគេចខ្លួនចេញពីកន្លែងកើតហេតុទៅបាត់។​

ប្រភពពត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុ​នពេលកេីតហេតុគេបាន ឃេីញរថយន្តស៊េរីទំនេីបម៉ាកអូឌី A7 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AR -2303 បេីកបរដោយនារី ម្នាក់​ បានធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុង​ទិសដៅពីជេីងទៅត្បូងយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវបាក់អស់ចំនួន២កង់​ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ តែ​សំណាងដែលមិនបណ្ដាលឲ្យមនុស្សរងរបួស​ ។

បន្ទាប់ពីកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុតែ មិនឃាត់អ្នកបើករថយន្ត​ទេ​ បែជាបណ្តោយឲ្យម្ចាស់រថយន្តខល ហៅមិត្តភ័ក្រ្តមកទទួលគេចខ្លួនបាត់បន្សល់ទុកតែរថយន្តឲ្យសមត្ថកិច្ចទាក់ទងទៅជំនាញស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចផ្លូវគោក​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរង ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print