​កម្ពុជា​ប្រាប់​ប៉ា​គី​ស្ថាន​ពី​ភាព​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ក្រោយ​សង្គ្រាម​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​កម្ពុជា​ បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ដ៏​ជោគជ័យ​របស់​ខ្លួន​ដល់​ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន​ដែល​កម្ពុជា​សម្រេច​បាន​ក្រោយ​ពី​ការ​ឆ្លងកាត់​សម័យ​សង្គ្រាម​ជាង​២​ទស​ វត្ស​រហូត​ដល់​មានការ​កសាង​ប្រទេស​ឱ្យ​ មានការ​អភិវឌ្ឍ​រហូត​មក​ដល់​ពេល​ បច្ចុប្បន្ន​ ។​

830

​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ មៀន​ រ៉ា​ហ្សា​ រ៉ាប់​បា​នី​ (MIAN​ Raza​ Rabbani)​ ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន​កាលពី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្ដេច​អគ្គ​ មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធាន​រដ្ឋ​ សភា​បាន​លើក​ឡើង​ថា​ក្នុង​ដំណាក់កាល​សង្គ្រាមស៊ីវិល​កម្ពុជា​បាន​ធ្លាក់​ក្នុង​ភាព​ ខ្ទេចខ្ទាំ​ហើយ​ប្រជាជន​ក៏​បាន​រង​ទុក្ខវេទនា​ និង​បាត់បង់​ជីវិត​អស់​ជា​ច្រើន​លាន​នាក់​ ហើយ​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ កម្ពុជា​មាន​សុខ​សន្ដិភាព​ មានការ​ឯក​ ភាព​ជាតិ​និង​ស្ថិរភាព​នយោបាយ​ល្អ​ដែល​ អនុញ្ញាត​ឱ្យ​កម្ពុជា​មានឱកាស​កសាង​ និង​អភិវឌ្ឍ​សង្គម​ជាតិ​ឱ្យ​មានការ​អភិ​ វ​ឌ្ឍ​បាន​ដូច​សព្វ​ថ្ងៃនេះ​ ។​

​សម្ដេច​ប្រធានរដ្ឋសភា​បាន​បញ្ជាក់​ ទៀត​ថា​ សភា​កម្ពុជា​គាំទ្រ​រាល់​កិច្ច​សហ​ ប្រតិបត្ដិការ​រវាង​ប្រទេស​កម្ពុជា​នឹង​ប៉ា​គី​ស្ថាន​ក្នុង​ការ​ស្វែងរក​សន្ដិភាព​ទាំង​ក្នុង​ ក្របខ័ណ្ឌ​ទ្វេភាគី​តំបន់​និង​សាកលលោក​ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​ ប្រទេស​ទាំង​២​ ។​

​ជា​ការ​ឆ្លើយ​តប​លោក​ MIAN​ Raza​ Rabbani​ ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន​ បាន​អរគុណ​ចំពោះ​ការ​ចែករំលែក​បទ​ ពិសោធន៍​របស់​សម្ដេច​ប្រធានរដ្ឋសភា​។​លោក​មាន​ប្រសាសន៍​បន្ដ​ថា​ តាម​រយៈ​ បទ​ពិសោធន៍​និង​ការ​ដឹកនាំ​របស់​សម្ដេច​ អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ដែល​ ជា​ប្រធាន​សភា​តំបន់​អាស៊ី​នឹង​នាំ​មក​នូវ​ការ​ជំរុញ​សន្ដិភាព​ ការ​ផ្សះផ្សា​ និង​ការ​ សន្ទនា​នៅ​ក្នុង​តំបន់​អាស៊ី​ ។​

​លោក​សូម​សម្ដែង​ការ​គាំទ្រ​ដល់​ កម្ពុជា​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​មហាសន្និបាត​តំបន់​អាស៊ី​លើក​ទី​៨​ ឆ្នាំ​២០១៥​ និង​លើក​ទី​៩​ នៅ​ឆ្នាំ​២០១៦​ ប្រកបដោយ​ជោគជ័យ​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print