កូរ៉េខាងត្បូង​ លួចលាក់ផ្គត់ផ្គងប្រេង ឲ្យ​កូរ៉េខាងជើង ?

ចែករំលែក៖

ទំនាក់ទំនងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង ល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលមេដឹកនាំប្រទេសទាំងពីរបានជួបគ្នា​៣លើករួចមកហើយ​​ ។ មិនតែប៉ុណ្ណើប្រធានាធិបតិកូរ៉េខាងត្បូង ម៉ូនជេអ៊ីនក៏បាន​បំពេញទស្សនកិច្ចទៅកានទីក្រុងព្យុងយ៉ាងដោយជោគជ័យផងដែរ ។

ដោយសារតែកូរ៉េទាំងពីរ ជាប្រទេសបងប្អូន ទើបពលរដ្ឋកូរ៉េខាងត្បូង​មិនដាច់ចិត្តឃើញពលរដ្ឋកូរ៉េខាងជើង រងទុក្ខវេទនា ។ ជារៀងរាល់ឆ្នាំ​កូរ៉េខាងត្បូងផ្តល់ជំនួយមនុស្សធម៌ជាច្រើនដល់កូរ៉េខាងជើង ។

ប៉ុន្តែដើម្បីអនុវត្តិតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង កូរ៉េខាងត្បូង ក៏បានបង្ខំចិត្ត​បញ្ជប់ទំនាក់ទំនងពាណិជ្ជកម្ម រកស៊ីជាមួយកូរ៉េខាងជើង ប៉ុន្តែការលួចលាក់រកស៊ីនៅតែបន្តកើតមានដដែល​។

កាលពីថ្ងៃ ទី៣ខែមេសា នាវាកូរ៉េខាងត្បូងមួយកំពុងត្រូវបានចាប់ឃាត់ទុកនៅកំពង់ផែក្នុងស្រុកមួយ ដោយមានការសង្ស័យថានាវានេះបានផ្តល់ប្រេងខុសច្បាប់ទៅឱ្យកូរ៉េខាងជើង ដែលត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនេះ។

ការចាប់ឃាត់នេះ បានកើតឡើងចំពេលមានការព្រួយបារម្ភខ្លាំងឡើងអំពីការព្យាយាមដោយកូរ៉េខាងជើងដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិលើកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន។

មន្ត្រីឆ្មាំសមុទ្រកូរ៉េខាងត្បូងបាននិយាយថា នាវាP-PIONEER ទម្ងន់៥.១៦០តោននេះត្រូវបានរារាំងមិនអោយចាកចេញពីកំពង់ផែក្រុងBusan ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែតុលាឆ្នាំមុន តាមការចោទប្រកាន់ថា វាត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ប្រេងទៅឱ្យកូរ៉េខាងជើងតាមរយៈដឹកផ្ទេរពីនាវាមួយទៅនាវាមួយកាលពីខែកញ្ញាឆ្នាំ២០១៧ នៅដែនសមុទ្រអន្តរជាតិនៅសមុទ្រចិនខាងកើត។ មន្ត្រីនេះ បាននិយាយថា នាវានេះលួចផ្ទេរប្រេង ម៉ាហ្សូត ប៉ុន្តែមិនបានបញ្ជាក់ថាតើមានប្រេងម៉ាហ្សូតប៉ុន្មាន ត្រូវបានផ្គង់ផ្គង់នោះទេ។

មន្ត្រីម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថានេះជាលើកទីមួយហើយដែលនាវាកូរ៉េខាងត្បូងត្រូវបានចាប់ឃាត់តាមការចោទប្រកាន់ថាបានបំពានការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ នៅពេលនេះ កូរ៉េខាងត្បូងកំពុងចាប់ឃាត់ទុកនាវាបរទេសចំនួន៣គ្រឿងពីបទផ្តល់ប្រេងខុសច្បាប់ទៅឱ្យកូរ៉េខាងជើងឬដឹកធ្យូងថ្មដែលផលិតនៅកូរ៉េខាងជើង៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print