ភ្នំពេញ៖សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នេះ បញ្ជាក់ថា ថ្មីៗនេះ មានជនទុច្ចរិតមួយចំនួនបង្កើត Facebook បន្លំយករូបនាយទាហានមួយចំនួន ទៅប្រើប្រាស់ដេីម្បីបង្ហោះរូបភាព និងខ្លឹមសារញុះញង់វាយប្រហារមកលេីរាជរដ្ឋាភិបាលកម្ពុជា ។
ក្រសួងការពារជាតិ ចាត់ទុកថា សកម្មភាពទាំងនេះ គឺ ជាអំពើខុសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន ហេីយសូមស្នើស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ។
អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសថា កងយោធពលខេមរភូមិន្ទ រក្សាជំហរស្មោះត្រង់ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង សុខសន្តិភាពរបស់ប្រជាពលរដ្ឋ ។ កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ង បង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ក៏ដូចជាបំផ្លាញដល់សន្តិភាពរបស់ប្រជាពលរដ្ឋ ៕
ដោយ៖ ចេស្តា