បាឡែនបោះពួយបុកស្ពានចូលផ្ទះពលរដ្ឋ ក្បែរផ្លូវស្លាប់ពីរនាក់ពូក្មួយ​ និងម៉ែក្មេកឪក្មេករងរបួសធ្ងន់

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តបាឡែនមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតធ្លាក់ផ្លូវបោលបំបុកបង្កាន់ដៃស្ពានឡើងផ្ទះប្រជាពលរដ្ឋនៅក្បែរផ្លូវបណ្តាលឱ្យមនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងពីរនាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះបានកើតឡើងវេលាម៉ោង៤រសៀលថ្ងៃពុធ១៤ រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នៅត្រង់ ចំណុចភូមិអូរតាណឹង ឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពបានឱ្យដឹងថាក្នុងគ្រោះថ្នាក់នេះបណ្តាលឱ្យបាត់បងអាយុជីវិត ពីរនាក់ពូនិងក្មួយ និងពីរនាក់ទៀតរងរបួសធ្ងន់បាក់ដៃទាំងពីរនាក់ត្រូវជាឪពុកក្មេកនិងម្តាយក្មេក។

ប្រភពបន្តថាប្រភបន្តថាជនរងគ្រោះបាត់បងជីវិតទី១.ឈ្មោះ ប៊ិន សុីណា ភេទប្រុសអាយុ៥០ឆ្នាំជាអ្នកបើកបរ ។

ទី២.ឈ្មោះ ប៊ិន ម៉េងហ៊ាងភេទប្រុសត្រូវជាក្មួយ។ អ្នកទាំងអស់គ្នារស់នៅក្នុងភូមិ កំរេីល ឃុំកំរេីល ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ ។

រថយន្តដែលគ្រោះថ្នាក់នោះម៉ាកបាឡែនពាក់ ស្លាកលេខ ២AR៥៨៩៣ ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តរតន:គីរីហើយក៏ជួបគ្រោះថ្នាក់នោះតែម្តង។

ផ្ទះដែលរថយន្តបើកបរជ្រុលចង្កូតទៅបុកនិងស្ពានជណ្តើរផ្ទះនោះឈ្មោះ គ្រូធី។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពឱ្យសាច់ញ្ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុករបស់ជនរងគ្រោះនោះផដែរ ៕ ដោយ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print