ភ្នំពេញ៖ បុរសជនជាតិឥណ្ឌាចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍បន្តចុះត្រួតពិនិត្យជាក់ស្តែង រកឃើញ៦នាក់ពាក់ព័ន្ធគ្មានប័ណ្ណការងារ និង៦នាក់ទៀតគ្មានលិខិតឆ្លងដែន រួចបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់) ។
ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី សៀល ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ដោយកម្លាំងនគរបាលអន្តោប្រវេសន៍ សម្របសម្រួលផ្លូវច្បាប់ដោយលោក សិន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ក្រឡាបញ្ជី បានត្រួតពិនិត្យ និងឃាត់ខ្លួនជនបរទេស ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានពិនិត្យរកឃើញ ជនជាតិឥណ្ឌា សរុបចំនួន១២នាក់ប្រុស (០៦នាក់ត្រូវបានដកហូតលិខិតឆ្លងដែនពាក់ព័ន្ធគ្មានប័ណ្ណការងារ និង០៦នាក់ទៀតគ្មានលិខិតឆ្លងដែន ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់) ៕ ស រស្មី
...