កម្លាំងទាហានឥណ្ឌា ត្រៀមលក្ខណវាយប្រហារប៉ាគីស្ថាន

ចែករំលែក៖

កម្លាំងទាហានឥណ្ឌាបានប្រកាសថា បានត្រៀមលក្ខណរួចរាល់សម្រាប់ធ្វើសង្គ្រាមជាទ្រងទ្រាយធំ ដោពេលនេះ កម្លាំងទាហានជើងគោក និងអាកាសបានត្រៀមលក្ខណរួចរាល់ នៅតំបន់ព្រំដែនជាប់ប៉ាគីស្ថាន ។ចំណែកកម្លាំងទាហានជើងទឹកក៏បានបញ្ជូន នាវាមុជទឹក និង នាវាចម្បាំង​ ចូលទៅកៀកព្រំដែនទឹក ។

ប្រភពព័ត៌មានបានផ្សាយថា ក្នុងពេលដែលកម្លាំងទាហានប្រទេសទាំងពីរ ប្រឈមមុខតានតឹងនៅតំបន់ព្រំដែន ដោយបន្តផ្ទុះអាវុធដាក់គ្នា​ ជាសញ្ញាថ្មីមួយទៀតក្រោយការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ តាំងពីពាក់កណ្តាលខែកុម្ភៈ កន្លងមក។

បណ្តាញព័ត៌​មាន​ India TV news ​បានផ្សាយថា​ នៅក្នុងកិច្ចប្រជុំគណៈកម្មការសន្តិសុខជាតិ  ទីព្រឹក្សាសន្តិសុខ ជាតិឥណ្ឌា លោក Ajit Doval ​បានប្រកាសប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ​ថា​ កម្លាំងទាហាន ជើងទឹក ជើងគោក និងអាកាស បានត្រៀមលក្ខណរួចរាល់នៅក្នុងការវាយប្រហារជាទ្រង់ទ្រាយធំទៅលើប៉ាគីស្ថាន។

នាយករដ្ឋមន្ត្រី​ Narendra Modi ក៏បានស្នើដល់កម្លាំងទាហាន​ធានាសុវត្ថិភាព ដល់ ពលរដ្ឋ  ដែលរស់នៅតាមបណ្តោយព្រំដែន ។

ការប្រកាសខាងលើរបស់ឥណ្ឌា កើតឡើងក្រោយពេល​ប្រព័ន្ធផ្សព្វផ្សាយ​ ក្នុងស្រុកបានដកស្រងសម្តី អ្នកនាំពាក្យកម្លាំងទាហានប៉ាគីស្ថាន លោក​ Asif Ghafoor ​បានព្រមានថា ទីក្រុងអិស្លាមម៉ាបាត​មានសិទ្ធ ប្រើប្រាស់​រាល់ វិធីសាស្ត្រ​ចាំបាច់ដើម្បីការពារ ខ្លួន​។

ការប្រឈមមុខតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌាមិនមែនទើបកើតឡើង រយៈពេលជាង ១ខែកន្លងមកនោះឡើយ គឺបានកើតឡើងតាំងពីរឆ្នាំ ១៩៤៧ ប៉ុន្តែមិនមានសកម្មភាពផ្ទុះអាវុធជាទ្រង់ទ្រាយធំដូចជាពេលនេះ  ។ ភាពតានតឹងកើតឡើង ក្រោយ​ក្រុមភេរវកម្ម​ Jaish E Mohammad ​មានទីតាំងនៅក្នុងប្រទេសប៉ាគីស្ថាន​ បើកការវាយប្រហារ ទៅលើ​កម្លាំងទាហានឥណ្ឌា​ក្នុងតំបន់​ Pulwama ​កាលពីថ្ងៃទី​១៤ខែកុម្ភៈ សម្លាប់ទាហាន​៤០នាក់ ។ឥណ្ឌាក៏បានបើកការវាយប្រហារទៅលើទីតាំងភេរវកម្មនៅទឹកដីប៉ាគីស្ថាននាថ្ងៃទី ២៦ខែកុម្ភៈ វីញជាដើមហេតុធ្វើស្ថានភាពកាន់តែតានតឹង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print