ចរាចរគ្រឿងញៀនកើនឡើង នៅតំបន់អាស៊ាន ដោយប្រភព​ចេញពីតំបន់ត្រីកោណមាស

ចែករំលែក៖

តំបន់ត្រីគោណមាស ស្ថិតនៅព្រំដែន មីយ៉ានម៉ា ថៃ និងឡាវ ប៉ុន្មានឆ្នាំចុងក្រោយនេះ​ កើនឡើងខ្ពស់ ដោយ​ចែកចាយពាសពេញតំបន់​អាស៊ាន ក្នុងនោះមាន​វៀតណាម ថៃ ឡាវ មីយ៉ានម៉ា សិង្ហបុរីជាដើម​…។

កន្លងមក កម្លាំងប្រឆាំងគ្រឿងញៀនវៀតណាម​ចាប់បានគ្រឿងញៀនជាច្រើន ដោយប្រភពគ្រឿងញៀន បានមកពីតំបន់ត្រីកោណមាស់ ។ កាលពីថ្ងៃទី​៣ខែមេសាកន្លងមក ប៉ូលិសប្រឆាំងគ្រឿងញឿនទីក្រុងបាងកក បានបង្ក្រាប់គ្រឿងញៀនជាង ជិត ៦សែនគ្រាប់ ។

គ្រឿងញៀនដែលប៉ូលិសថៃបានបង្ក្រាមមានដល់ទៅ ៥៩៦ពាន់គ្រាប់ ដែលជនល្មើស​ ដឹកតាមរថយន្តមួយគ្រឿង ។

ប៉ូលិសថៃបានបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា ក្រោយទទួលបានព័ត៌មានសម្ងាត់ថា មានការដឹកជញ្ជូនចែកចាយថ្នាំញៀនក្នុងក្រុងបាងកកនោះ ប៉ូលិសក៏បានតាមប្រមាញ់រថយន្តសង្ស័យ ហើយជាលទ្ធផល ក៏បង្ក្រាបបានថ្នាំញៀនទាំងនេះតែម្តង។

ប៉ូលិសថៃមិនបានបញ្ជាក់ថា មនុស្សប៉ុន្មានត្រូវបានចាប់ខ្លួនពាក់ព័ន្ធថ្នាំញៀននេះឡើយ គ្រាន់តែបញ្ជាក់ថា វាបានកើតឡើង ក្រោយបុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីទីតាំងរោងចក្រដែលគេបោះបង់ចោលមួយកន្លែង រកឃើញថ្នាំញៀន ២០,០០០គ្រាប់ ។

ក្រៅពីប្រទេសថៃ ប៉ូលិសគយនៅហុងកុង បានបង្ក្រាបការដឹកជញ្ជូនថ្នាំញៀន គិតជាទឹកប្រាក់សរុប ប្រហែល​១៣លានដុល្លារសហរដ្ឋអាមេរិក ។ 

សារព័ត៌មាន AP បានផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ថា កម្លាំងប៉ូលិសគយហុងកុងបានរឹបអូសកាកូអ៊ីន ដែលគិតក្នុងតម្លៃទីផ្សារប្រហែល១៣លានដុល្លារអាមេរិក ខណៈដែលកំពុងដឹកជញ្ជូន ។ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ដែលដឹកជញ្ជូនថ្នាំញៀន៩១គីឡូក្រាមនេះ ។

ហុងកុងជាទីក្រុងកំពង់ផែដ៏សំខាន់នៅក្នុងតំបន់អាស៊ី ។ ទីនេះជាញឹកញាប់ ត្រូវបានចាត់ទុកថា ជាទីតាំងឆ្លងកាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និង សត្វព្រៃ ដែលជិតផុតពូជ ។ ភាគច្រើននៃបញ្ហាទាំងអស់នេះ ត្រូវគេចងភ្ជាប់ទៅជាមួយប្រទេសចិនដីគោក ឬប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដទៃផ្សេងទៀត ដែលច្បាប់គ្រឿងញៀន មាននិន្នាការតឹងតែងនោះ ។

ហុងកុងត្រូវបានក្រុមសង្គមងងឹតចាត់ទុកថា ជាទីផ្សារដ៏សំខាន់របស់ពួកគេ នៅក្នុងការរកប្រាក់ ពីការលក់គ្រឿង​ញៀនខុសច្បាប់ ។ ប្រជាជនហុងកុងស៊ីវីល័យ មានប្រាក់ចំណូលខ្ពស់ មិនថាតែកម្មករ ឬមេធាវីអ្វីនោះទេ ។

ទីក្រុងហុងកុងត្រូវបានបង្កើតឡើង ដោយអាណានិគមអង់គ្លេស ក្នុងឆ្នាំ១៩៤២ ក្រោយសង្គ្រាមអាភៀនកើតឡើងដំបូងគេនៅទីនោះ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print