​ជនបាញ់ប្រហារនៅនូវេឡាឡង់​ រងការចោទប្រកាន់៥០បទល្មើសផ្សេងគ្នា

ចែករំលែក៖

ជនបាញ់ប្រហារយ៉ាងព្រៃផ្សៃនៅក្នុងប្រទេសនូវេឡាឡង់ ដោយ បាញ់ប្រហារបណ្តើផ្សាយផ្ទាល់បណ្តើ នៅថ្ងៃទី​៥ខែមេសា​ ឆ្នាំ​២០១៩​ នឹងត្រូវរងការចោទប្រកាន់ពីបទល្មើស សម្លាប់មនុស្សដល់ទៅ​៥០ករណី​។

កាលពីថ្ងៃទី​៤ខែមេសា​ ប៉ូលិសនូវេសាឡង់​​បានប្រកាសឲ្យដឹងថា​ ​ជនដែលចោទប្រកាន់ពីបទបាញ់ប្រហារ នៅព្រះវិហារ​  Chrischurch ​កាលពីថ្ងៃទី​១៥ខែមីនា​ រងការចោទប្រកាន់ពីបទល្មើស​​៥០ផ្សេងគ្នាពីបទសម្លាប់មនុស្ស ។ ក្នុងនោះមាន​៣៩បទល្មើសមានចេតនាសម្លាប់មនុស្ស​​។

ជនបាញ់ប្រហារនៅ នូវេសាឡង់ មានឈ្មោះ​ Brenton ​Tarrant ​ជនជាតិអូស្ត្រាលី​ អាយុ​២៨ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោយបាញ់ប្រហារ។

ក្រោយការបាញ់ប្រហារខាងលើ​ រដ្ឋាភិបាល​នូវេសាឡង់ បានសម្រេច​ផ្លាស់ប្តូច្បាប់​ គ្រប់គ្រងកាំភ្លើង​។ នៅថ្ងៃទី​២១ខែមីនា នាយករដ្ឋមន្ត្រី​ Jacinda Ardern  របស់នូវេសាឡង់​បានចេញច្បាប់​ ហាមប្រាម ប្រើប្រាស់កាំភ្លើង ស្វ័យប្រវតិ្ត ដែលជាកំាភ្លើងសម្រាប់យោធា ។

ការប៉ាញ់ប្រហារខាងលើ​បានសម្លាប់មនុស្ស​៥០នាក់ និងរាប់សិបនាក់រងរបួស​។ ក្នុងពេលបាញ់ប្រហារ​ ជនដៃដល់​បាន​ ផ្សាយផ្ទល់វីដីអូពីការបាញ់ប្រហារ ទៀតផង ធ្វើឲ្យពលរដ្ឋនៅជិវញពិភពលោកខឹងសម្បាយ៉ាងខ្លាំង​​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print