ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់បញ្ចូនជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធនិងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ ហេតុការណ៍នេះបានធ្វើឡើងបន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពលួចលុយគេ បានសម្រេច កាលពីវេលាម៉ោង១និង១២នាទីថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៩ នៅចំនុចតូចលក់ចាប់ហួយ របស់ម្ដាយជនរងគ្រោះនៅភូមិត្រពាំងស្វាយ(រលំទូក )ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប រួចកសាងសំនុំរឿងបញ្ចូនទៅតុលាការកាលពីរសៀលថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី២ មានឈ្មោះ ឈាន វណ្ណដេត ភេទប្រុស អាយុ ៣២ឆ្នាំ ទី២ឈ្មោះ នុប អូន ភេទស្រី អាយុ ៤៨ឆ្នាំ។ទី៣ ងែត ណែត អាយុ ៣៦ឆ្នាំ ទាំង៣នាក់ រស់នៅភូមិវត្តតំ ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី ភឹងចន្ដារ៉េត ស្នងការរងខេត្តសៀមរាផែនកណ្ដាលនគរបាលព្រហ្មទានបានអោយដឹងថា បន្ទាប់ពីជនរងគ្រោះមកពៅលក់សាច់ជ្រូកនៅផ្សាស្វាយលើចាស់ បានយកកាបូបលុយដែលមានលុយក្នុងនោះ ១លាន៩០ម៉ឺន បានដាក់ចូលទៅក្រោមពូកលើគ្រែររួចដាក់ កន្ទេតសង្កត់ពីលើ បន្ទាប់មកអោយម្ដាយដែលកំពុងលក់ចាបហួយជួយមើលផង ខ្លួនចូលទៅហូបបាយ នៅក្រោយតូប បន្ទាប់មក មានជនសង្ស័យប្រុសស្រី៣នាក់ជិះម៉ូតូម៉ាសងពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ER ៣០៣២ មកដល់ភ្លាម ស្រ្ដីម្នាក់បានចូលមករកទិញខ្ទឹម ម្ដាយរវល់តែថ្លឹងខ្លឹមអោយស្រាប់តែស្រ្ដីម្នាក់ទៀត បានចូលទៅក្នុងតូបលួចលុយដែលលាក់ទុកក្រោមគ្រែរនោះស្ទុះរត់ចេញរត់ឡើងម៉ូតូជិះចេញបាត់ស្រមោល បន្ទាប់មកត្រូវបានម្ចាស់រាយការណ៍ទៅសមត្ថកិច្ចនៅទីនោះចេញ ស្ទាប់ចាប់បានបញ្ចូនមកអធិការស្រុកស្វាយលើភ្លាមៗតែម្ដង។
ក្រោយពីសាកសួរ ជនសង្ស័យ ទាំង៣នាក់បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយពិតមែន ដោយសមត្ថកិច្ចបានដកហូរវត្ថុតាង រួមមាន ទូស័ព្ទ ៤គ្រឿង, កាបូបតូច២, កាបូបធំ២, ក្រដាសទិញ លក់មានមួយថង, លុយខ្មែរ ៣លាន ៩០ម៉ឺន, លុយឡាវ៨០០០ , ក្រវិលកប៉ុង កំរបដប់មួយថងធំ , កាត1$១៦០ សន្លឹក,ម៉ូតូ១គ្រឿង ,មួកសុវត្ថិភាព១។
ក្រោយការសួរនាំសមត្ថកិច្ចបានកសាងសំនុំរឿងបញ្ចូនទៅតុលាការនភរសៀលថ្ងៃទៅ៤ ខែមេសាឆ្នាំ២០១៩ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី