ទ្រី តារាវុធ បានការសរសើខ្លាំងលើវេទិកាប្រកួតបវរកញ្ញា Miss Universe Cambodia 2019

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែង និងពិធីករវ័យក្មេង លោកទ្រី តារាវុធស្រាប់តែបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯក Miss Universe Cambodia 2019 កាលពីថ្មីៗនេះ។ តារារូបនេះទទួលបានការកោតសរសើរខ្លាំងពីសំណាក់ទស្សនិកជន ហើយក៏ត្រូវបានគេហទំព័រល្បីល្បាញមួយលើកយកមកបង្ហាញដល់មហាជនផងដែរ។
​ក្រោយពីបញ្ចប់ការប្រកួត Freshie Boy ដោយទទួលបានចំណាត់ថ្នាក់លេខ១​រួចមក ទ្រី តារាវុធ កាន់តែក្តាប់បានឱកាសសិល្បៈយ៉ាងណែនដៃ ទាំងតំណែងជាតួឯកក្នុងភាពយន្តភាគ ភាពយន្តខ្នាតធំ និងការងារជាពិធីករក្នុងកម្មវិធីនានាជាច្រើនផងដែរ។ ចុងខែមីនាកន្លងទៅតារាប្រុសរូបនេះត្រូវបានអ្នកផលិតកម្មវិធី Miss Universe Cambodia 2019 ជ្រើសរើសជាពិធីកររួមជាមួយពិធីការិនីជើងចាស់កញ្ញា ខៀវ សានសាណា។ តារាប្រុសរូបនេះបញ្ជាក់ថា លោកពិតជាសប្បាយរីករាយដែលទទួលបានឱកាសដ៏ធំមួយនេះ ហើយក៏ជាអ្វីដែលលោកនឹកស្រមៃជាយូមកហើយ ហើយលោកក៏សប្បាយចិត្តខណៈដែលគេហទំព័រស្រីស្រស់ប្រុសស្អាត ASEAN Beauty Pageant បានបង្ហាញរូបលោកជាធារណៈជាផ្លូវការផងដែរ។ លោកបញ្ជាក់ដែរថា ក្រោយពីទទួលបានឱកាសនេះអ្វីដែលលោករំភើបផងដែរនោះគឺការរួមការងារជាពិធីការិនីរាមច្បងអ្នកនាងខៀវ សានសាណា។ ទោះបីជា រវល់ខ្លាំងនឹងការងារថតកុនក៏លោកនៅតែប្រឹងប្រែងឆ្លៀតនិងព្យាយាមបំពេញការងារមួយនេះឲ្យទទួលបានជោគជ័យព្រោះនៅថ្ងៃប្រារព្វកម្មវិធីលោកត្រូវថតភាពយន្តរយៈពេលស្ទើពេញមួយយប់ និងត្រូវបន្តធ្វើដំណើរមកពីខេត្តបាត់ដំបងដែលជាទីតាំងថតមកសមឆាក និងប្រារព្វកម្មវិធីផ្សាយបន្តផ្ទាល់ដ៏ធំមួយនេះ។
ក្រោយប្រឡូកនឹងការងារជាពិធីករក្នុងកម្មវិធីដ៏សម្បើមមួយនេះលោកកាន់តែមានភាពជឿជាក់ខ្លាំងនឹងការងារជាពិធីករ ហើយលោកក៏រំពឹងដែរថាវាក៏ជាឱកាសឈោងចាប់ការងារសិល្បៈថ្មីបន្តបន្ទាប់ក្នុងពេលខាងមុខនេះផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print