ខេត្តពោធិ៍សាត់ ៖ កម្មករលក់ដូរមួយកន្លែងបានរងនូ វផ្លែដាវសាមូរ៉ៃហូរឈាមជោគ ដែលបង្កឡើងដោយជន២នាក់ ពាក់មួកសុវត្ថិភាពជិះម៉ូតូ១គ្រឿង មកកាប់ឆៅៗរួចគេចខ្លួនបាត់ស្រម៉ោ ល ។
ហេតុការណ៍កាប់មនុស្សឆៅៗខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលា ម៉ោង១០ និង២០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់ដូរមួយកន្លែ ងរបស់ឈ្មោះ ស៊ុន ឡាយ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកបា កានបានឲ្យដឹងថា ជនរងរបួសឈ្មោះ ជា ចន្ថា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចប្បន្ន កម្មករលក់ដូរ (កន្លែងកើតហេតុ) បានរងរបួសក្បាលចំនួន ២កន្លែង ក្បែងត្រចៀក និងលើក្បាល(ធ្ងន់) ។
របាយការណ៍ខាងលើបន្តថា មុនកើតហេតុគេឃើញជនពាក់មួកសុវត្ ថិភាពចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ គ្មានស្លាកលេខ មកឈប់ខាងមុខរួចចុះដើរមកកាប់ឆៅ ៗដោយដាវសាមូរ៉ៃ រួចនាំគ្នាឡើងជិះម៉ូតូបើកគេចខ្ លួនបាត់ ដោយជនរងរបួសហូរឈាមស្រោចខ្លួន ត្រូវបានគេបញ្ជូនសង្រ្គោះភ្លា មៗផង ដែរ ។
របាយការណ៍ដដែលបន្តទៀតថា ករណីនេះគេឃើញសមត្តកិច្ចស្ថាប័ នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវផងដែរ ដើម្បីស្រង់យកម្លើយអំពីមូលហេតុ ជាបឋមករណីនេះអាចជារឿងគំនំ ជំនាញកំពុងដុតដៃ ដុតជើងតាមស្រា វជ្រាវ ៕ បុឹម ពិន