ជនពាក់មួកសុវត្ថិភាព២នាក់ ជិះម៉ូតូមកកាប់មនុស្សឆៅៗរួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្មករលក់ដូរមួយកន្លែងបានរងនូវផ្លែដាវសាមូរ៉ៃហូរឈាមជោគ ដែលបង្កឡើងដោយជន២​នាក់ ពាក់មួកសុវត្ថិភាពជិះម៉ូតូ១គ្រឿង មកកាប់ឆៅៗរួចគេចខ្លួនបាត់ស្រម៉ោល ។
 ហេតុការណ៍កាប់មនុស្សឆៅៗខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង២០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់ដូរមួយកន្លែងរបស់ឈ្មោះ ស៊ុន ឡាយ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិកោះស្វាយ ឃុំត្រពាំង​ជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
 យោងតាមរបាយការណ៍នគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងរបួសឈ្មោះ ជា ចន្ថា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចប្បន្ន កម្មករលក់​ដូរ (កន្លែងកើតហេតុ) បានរងរបួសក្បាលចំនួន ២កន្លែង ក្បែងត្រចៀក និងលើក្បាល(ធ្ងន់) ។
 របាយការណ៍ខាងលើបន្តថា មុនកើតហេតុគេឃើញជនពាក់មួកសុវត្ថិភាពចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ គ្មានស្លាកលេខ មកឈប់ខាងមុខរួចចុះដើរមកកាប់ឆៅៗដោយដាវសាមូរ៉ៃ រួចនាំគ្នាឡើងជិះម៉ូតូបើកគេចខ្លួនបាត់ ដោយជនរងរបួសហូរឈាមស្រោចខ្លួន ត្រូវបានគេបញ្ជូនសង្រ្គោះភ្លាមៗផង ដែរ ។
 របាយការណ៍ដដែលបន្តទៀតថា ករណីនេះគេឃើញសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវផងដែរ ដើម្បីស្រង់យកម្លើយអំពីមូលហេតុ ជាបឋមករណីនេះអាចជារឿងគំនំ ជំនាញកំពុងដុតដៃ   ដុតជើងតាមស្រាវជ្រាវ ៕ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print