ភ្នំពេញ៖ ទឹកប្រាក់ប្រមាណជាង២លានដុល្លាត្រូវបានមេតុងទីនប្រមូលពីកូនៗដែលបានលេងជាមួយមានគ្នាជាង២០០នាក់នោះត្រូវមេតុងទីនប្រមូលបានហើយរត់គេចខ្លួនបាត់បង្ករការភ្ញាក់ផ្អើលដល់កូនៗមកចោមរោមនៅមុខផ្ទះ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ខែធ្នួឆ្នាំ២០១៥ ស្ថិតនៅក្នុង ក្រុម៧ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មេតុងទីនដែលរត់បាត់នោះត្រូវបានគេស្គាល់ឈ្មោះ ហ៊ុយ ហួច (ហៅម៉ែអាចិន) ភេទស្រីអាយុ៥៧ឆ្នាំប្រកបមុខរបរធ្វើជាមេតុងទីននិងរកសុីដើរចងការប្រាក់ ដែលមានប្តីឈ្មោះ លឹម សុីណាត (ហៅជាង) ជាប្រធានក្រុមទៀតផងហើយមានកូនក្នុងបន្ទុក៥នាក់ស្រី៣។
ប្រភពពីកូនតុងទីនម្នាក់បានអោយដឹងថាការដែលពួកគាត់មកប្រមូលផ្តុំនៅមុខផ្ទះមេតុងទីនជាច្រើនបែបនេះគឺព្រោះតែមេតុងទីនបានប្រមូលលុយពីពួកគាត់បើសរុបទៅជាង២លានដុល្លាហើយរត់ទៅបាត់។
ប្រភពដដែលបានអោយដឹងទៀតថាតុងទីនដែលពួកគាត់លេងនោះមានច្រើនវគ្គ គឺនិងច្រើនក្បាលហើយក្នុង១ក្បាល១០០ដុល្លា ៦០ដុល្លារ ៥០ដុល្លារ ៣០ដុល្លារ ក្នុង១ខែ។ គ្រាន់តែលុយអ្នកលេងតុងទីនដែលមេប្រមូលបាននោះក្នុងម្នាក់ៗអស់រាប់ពាន់រាប់មុឺនដុល្លារ។ក្នុងនោះក៍មានអ្នកខ្លះបានចាញ់បោកដោយសារតែប្រាក់ចងការដោយអោយប្លង់ដីទៅមេតុងទីននោះដាក់ដើម្បីបានការប្រាក់និងអ្នកខ្លះទៀតបានអោយលុយទៅមេតុងទីននោះយកប្រាក់ទៅដាក់ចងការអោយគេព្រោះចង់បានការប្រាក់សុីនោះក៍អស់រាប់ពាន់មុឺនដុល្លារដែរ។
ប្រភពពីកូនតុងទីនខ្លះបាននិយាយថាមូលហេតុដែលពួកគាត់ជឿទុកចិត្តហើយបានលេងតុងទីនជាមួយនោះព្រោះគាត់ជាមនុស្សរស់នៅក្នុងភូមិនឹងហើយប្តីរបស់មេតុងទីនជាប្រធានក្រុមទៀត។ពួកគាត់ប្រាប់ថាកន្លងមកការលេងតុងទីននិងដាក់ប្រាក់ចងកាជាមួយគាត់ជាង១០ឆ្នាំមកហើយពុំដែលមានបញ្ហាអីកើតឡើងទេ។
ពួកគាត់បានបន្តថាមុនថ្ងៃដែលមេតុងទីនរត់នោះគឺថ្ងៃទី១១ខធ្នួឆ្នាំ២០១៥មេតុងទីននោះបានដើរប្រមូលលុយពីកូនៗបានប្រមាណជាជាង១មុឺនបន្ថែមទៀតទើបរត់គេចខ្លួនបាត់។
ក្រោយពីដឹងថាមេរត់បាត់កូនៗទាំអស់ជាង២០០នាក់បានមកប្រមូលផ្តុំនៅមុខផ្ទះមេកកកញនិងថាថ្ងៃច័ន្ទនិងនាំគ្នាទៅដាកពាក្យបណ្តឹងនៅតុលាការ៕ តុង សីហា