ហ្វេ​ស​ប៊ុ​ក​សម្តេច​ហ៊ុន​ សែនៈ​ ថ្ងៃអាទិត្យ​នេះ​ ខ្ញុំ​វិល​មក​បញ្ហា​គ្រួសារ​បន្ត​ទៀត

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​សរសេរ​ថា​៖​ «​ថ្ងៃអាទិត្យ​នេះ​ខ្ញុំ​វិល​មក​បញ្ហា​គ្រួសារ​បន្ត​ទៀត​។​ ល្ងាច​ថ្ងៃ​សុក្រ​និង​ព្រឹក​ថ្ងៃ​សៅរ៍​កន្លង​មកនេះ​ក្រុម​គ្រួ​សារបាន​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ និង​សង្ឃទាន​ជូន​ម្តាយក្មេក​ខ្ញុំ​ដែល​មាន​អាយុ​៩២​ឆ្នាំទៅ​ហើយ​។​ នេះ​ជា​ឱកាស​ជួបជុំ​បងប្អូន​កូនចៅ​យ៉ាងច្រើន​ចំពោះ​មុខ​ម្តាយ​ ជីដូន​ ជីដូន​ទួត​។​ ងាក​មក​ចៅ​ខ្ញុំ​វិញ​ទាំងប្រុស​ទាំងស្រី​បាន​បង្ហាញ​នូវ​ការ​សប្បាយ​រីករាយ​របស់​គេ​តាម​ភេទ​ និង​តាម​វ័យ​។​ តែ​អ្វី​ដែល​គួរ​ឱយ​កត់សម្គាល់​នោះ​ គឺ​ចៅ​ចង់​រៀន​និង​ចៅ​មិន​ចង់​រៀន​។​ ចៅ​ចង់​រៀន​បាន​មក​ជំរាបលា​ដោយ​ពោល​ពាក្យ​ថា​ លោកតា​ចៅ​សុំ​លា​ទៅ​រៀន​បន្ត​ទៀត​។​ ឯ​ចៅ​ដែល​មិន​ចង់​រៀន​បន្ទាប់​ពី​សុំ​ច្បាប់​ពី​ម្តាយ​មិន​បាន​ក៏​មក​និយាយ​ជាមួយ​ខ្ញុំ​ថា​ លោកតា​ចៅ​សុំ​មិន​រៀន​ល្ងាច​នេះ​ទេ​ព្រោះ​បុណ្យ​យាយទួត​មាន​បងប្អូន​មក​ច្រើន​ ចៅ​ចង់​នៅ​លេង​ជាមួយ​បងប្អូន​។​
​រឿង​តូចតាច​ក្នុង​ក្រុម​គ្រួសារ​មែនពិត​ តែ​វា​លំបាក​សំរាប់​ខ្ញុំ​ តើ​តម្រូវ​ចិត្ត​ចៅ​ឬ​តម្រូវ​ចិត្ត​កូន​?​ យោង​លើ​បទ​ពិសោធន៍​ដែល​ខ្ញុំ​មានជោគ​ជ័យ​លើ​ការ​អប់រំ​កូនៗ​ គឺ​ទន្ទឹម​និង​ការ​ស្រឡាញ់​កូន​ក៏​ត្រូវ​មាន​វិន័យ​ដែល​ត្រូវ​គោរព​ជា​ចាំបាច់​។​ កូនៗ​ទាំងអស់​ខ្ញុំ​ជា​អ្នក​ដឹក​ដៃ​ពួក​គេ​ចូល​សាលារៀន​ និង​ជា​អ្នក​តាមដាន​ត្រួតពិនិត្យ​សៀវភៅ​ទំនាក់ទំនង​រវាង​សាលា​និង​គ្រួសារ​។​ ពេល​នេះ​កូនៗ​របស់ខ្ញុំ​កំពុង​យក​របៀបរបប​ដែល​ខ្ញុំ​ធ្លាប់​ប្រើប្រាស់​ដើម្បី​អប់រំ​ថែទាំ​ពួក​គេ​ពី​មុន​មក​ យក​មក​ដើម្បី​ប្រើប្រាស់​លើ​ចៅៗ​របស់ខ្ញុំ​ហើយ​។​

​ខ្ញុំ​ត្រូវ​តែ​គោរព​ការ​សំរេច​របស់​ពួក​គេ​ ព្រោះ​ពួក​គេ​ចង់ឱយ​កូនៗ​បាន​ល្អ​ ហើយ​មាន​តែ​ឪពុក​ម្តាយ​របស់​ចៅៗ​នេះ​ហើយ​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​វាសនា​កូនៗ​របស់​ពួក​គេ​។​ ខ្ញុំ​សង្ឃឹមថា​ចៅៗ​របស់ខ្ញុំ​នឹង​ក្លាយជា​ពលរដ្ឋ​ល្អ​។​

​ជោគជ័យ​នៃ​មនុស្ស​ម្នាក់ៗ​ ក្រុម​គ្រួសារ​និ​មួយៗ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ជោគជ័យ​របស់​សហគមន៍​មួយ​ រហូត​ដល់​ប្រទេស​ជាតិ​មួយ​»៕ 

...

    
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print